សេតវិមានប្រកាសក្តែងៗរិះគន់ក្រោយចិនតម្លើងពន្ធនាំចូលផលិតផលអាមេរិក
សេតវិមានសហរដ្ឋអាមេរិកបានកើតក្តីមួរម៉ៅ និងប្រកាសក្តែងៗរិះគន់រដ្ឋាភិបាល ចិនដែលបានតម្លើងពន្ធ ២៥ ភាគរយលើទំនិញសហរដ្ឋអាមេរិក ដោយក្នុងនោះ មាន ទាំងការតម្លើងពន្ធនាំចូលជ្រូក និងការនាំចូលស្រាក្រហមពី សហរដ្ឋអាមេរិក។



នៅក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើរបស់ប្រទេសចិន សេតវិមាន អាមេរិកបានចោទប្រកាន់ថាទីក្រុងប៉េកាំងកំពុងតែបំពុលទីផ្សារពិភពលោក ជាពិសេសការវាយប្រហារមកលើទីផ្សាសហរដ្ឋអាមេរិកផ្ទាល់តែម្តង។



ទោះបីជាយ៉ាងណាក៏ដោយប្រទេសចិនបានអះអាងថាការបន្ថែមពន្ធទៅលើផលិតផលសហរដ្ឋអាមេរិកគឺដើម្បីរក្សាតុល្យភាពនៃលំនឹងទីផ្សាររបស់ខ្លួន ខណៈដែល លោក ប្រធានាធិបតី Trump បានសម្រេចចុះហត្ថលេខាបន្ថែមពន្ធនាំចូលលើ ផលិតផលចិនសរុបជាទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លាអាមេរិក។



បញ្ជាក់ថាសង្រ្គាមសេដ្ឋកិច្ចអាមេរិក ចិន គឺបានផ្ទុះឡើងចាប់តាំងពី ការសម្រេច របស់លោកប្រធានាធិបតី Trump តម្លើងពន្ធទៅលើផលិតផលចិន ហើយជាការ ឆ្លើយតបប្រទេសចិនក៏បានសម្រេចតម្លើងពន្ធផលិតផលអាមេរិកវិញ ដែលវាបាន បង្ករជាក្តីមួរម៉ៅដល់សហរដ្ឋអាមេរិកតែម្តង៕




ដោយ៖ វិសាល
ប្រភព៖ BBC
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា