ចិនប្រាប់ថាដើម្បីទប់លំនឹងសេដ្ឋកិច្ចពិភពលោក ខណៈ Donald Trump និយាយថាដើម្បីយុត្តិធម៌ក្នុងទីផ្សារ
បន្ទាប់ពីមានការបន្ថែមពន្ធនាំចូលផលិតផលចិនទៅក្នុងសហរដ្ឋអាមេរិកដោយសេតវិមានដឹកនាំដោយលោក Donald Trump ប្រទេសចិនបានធ្វើការ តបវិញ ដោយការប្រកាសបន្ថែមពន្ធលើផលិតផលអាមេរិកចំនួន ២៥ ភាគរយ ដែលក្នុងនោះមានទាំងការនាំចូលជ្រូក និងស្រាក្រហមពីសហរដ្ឋអាមេរិក។



ទោះបីជាយ៉ាងណាក៏ដោយក្រោយការបន្ថែមពន្ធដាក់គ្នាទៅវិញទៅមក ភាគីទាំង សងខាងបានអះអាងរៀងៗខ្លួនពីហេតុផលដែលប្រទេសពួកគេសម្រេចធ្វើបែបនេះ ដោយក្នុងនោះលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងថា ៖ “វាជារឿងត្រឹមត្រូវបំផុតដែលសហរដ្ឋអាមេរិកតម្លើងពន្ធលើផលិតផលចិន គឺវានឹងមានការប្រកួតប្រជែងទីផ្សារដ៏ស្មើរភាពមួយនៅក្នុងសហរដ្ឋអាមេរិក”។



ក៏ប៉ុន្តែភ្លាមៗក្រោយការសម្រេចចិត្តរបស់លោក Trump ប្រទេសចិនបានសម្រេច តបត្រលប់ទៅសហរដ្ឋអាមេរិកវិញដោយបន្ថែនពន្ធ ២៥ ភាគរយលើទំនិញ សហរដ្ឋអាមេរិក ក្រោមហេតុផល ដើម្បីរក្សាលំនឹងទីផ្សារប្រទេសចិន ក៏ដូចជា ទីផ្សារ ពិភពលោកដូចគ្នា។


ស្របគ្នានេះអ្នកជំនាញសេដ្ឋកិច្ចជាច្រើក៏ធ្លាប់បានព្រមានទៅកាន់សេតវិមានដែលដឹកនាំដោយលោក Trump ផងដែរ លើបញ្ហាតម្លើងពន្ធផលិតផលចិន ដែលក្នុងនោះ វាអាចនឹងធ្វើឲ្យជះឥទ្ធិពលទំនិញចិនឡើងថ្លៃច្រើនសម្រាប់ អ្នកប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែចុងក្រោយលោក Trump នៅតែបាន ចុះហត្ថលេខាលើការតម្លើងពន្ធដដែល។



សង្គ្រាមសេដ្ឋកិច្ចចិន អាមេរិកគឺកំពុងតែក្លាយទៅជាក្តីបារម្ភសម្រាប់បណ្តា ក្រុមហ៊ុនដែលកំពុងតែវិនិយោគនៅក្នុងប្រទេសទាំង២ ហើយក្នុងនោះ អ្នកប្រើប្រាស់ក៏កំពុងតែរងនូវហានិផ័យនេះដូចគ្នា៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា