ឥណ្ឌូនេស៊ីប្រកាសរដ្ឋក្នុងភាពអាសន្នករណីលេចធ្លាយនិងឆេះប្រេង

1213 Views
April 4, 2018

រដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសដាក់រដ្ឋក្នុងស្ថានភាពប្រកាសអាសន្ន ដោយសារបញ្ហាការលេចធ្លាយប្រេងនិងឆេះឡើងនៅក្នុងឆ្នេរសមុទ្រនៅក្បែរកោះប័ណេអូ(Borneo)។​

តាមការចុះផ្សាយរបស់សារព័ត៌មានBBC ការលេចធ្លាយនិងឆេះប្រេងនេះកើតឡើងតាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន​ ហើយបានបណ្តាលឲ្យអ្នកនេសាទចំនួន​៤នាក់បានស្លាប់នៅកំពង់ផែនៃទីក្រុងបាលីកផាផាន(Palikpapan)។​

 

 

 

 

អាជ្ញាធរបានថ្លែងថា ពួកគេមិនទាន់បានដឹងច្បាស់ពីមូលហេតុនៃការលេចធ្លាយនេះនៅឡើយ ចំណែកចំនួនការធ្លាយ និងឆេះកាន់តែកើនឡើង។​ ចំណែកប្រជាពលរដ្ឋកំពុងតែមានបញ្ហាប៉ះពាល់ផ្នែកសុខភាពដូចជា ពិបាកដកដង្ហើម វិលមុខចងក្អួតចង្អោរជាដើម​។ មន្ត្រីជំនាញរកឃើញថា បញ្ហាសុខភាពប្រជាពលរដ្ឋនេះកើតឡើងចាប់តាំងពីភ្លើងឆេះប្រេងនោះ។​

ការលេចធ្លាយប្រេងនេះ ក៏កំពុងតែគំរាមកំហែងដល់ជីវិតសត្វនៅក្នុងទឹកសមុទ្រដែរ កំពុងតែរាលដាលក្នុងផ្ទៃសមុទ្រចំនួន​១២គីឡូម៉ែត្រ។​

 

 

ប្រភព៖ http://vodhotnews.com/04/04/2018/%E1%9E%A5%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%BC%E1%9E%93%E1%9F%81%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9F%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9F%92/

 

Facebook Comment

Related Articles