នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចេញមុខបកស្រាយ ក្រោយប្រពន្ធចោទប្រើហិង្សា

833 Views
April 4, 2018

ករណីម្លោះនៅក្នុងគ្រួសារដែលស្រ្តីជាប្រពន្ធបានចោទប្តីរបស់ខ្លួនថាបានប្រើប្រាស់ ហិង្សាលើរាងកាយរបស់នាង និងបានប្តឹងទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត្រ សាវឿន ដើម្បីរកយុត្តិធម៌ ពេលនេះ លោកនាយរងការិយាល័យព្រហ្មទ័ណ កម្រិត ស្រាលដែលជាប្តីបានចេញមុខបកស្រាយហើយ។

 

 

 

 

 

 

 

 

 

 

 

 

នៅក្នុងការបកស្រាយត្រលប់ទៅកាន់ប្រពន្ធរបស់ខ្លួនវិញ លោក កន សារុន បានបញ្ជាក់ថាពិតជាបានទះកំផ្លៀងស្រ្តីជាប្រពន្ធពិតមែន តែមិនបានបង្ករ ជារបួសស្នាមដូចការចោទប្រកាន់ឡើយ។ ដោយក្នុងនោះលោកបានបញ្ជាក់ថា ដោយសារតែទ្រាំ និងពាក្យជេប្រមាថរបស់ប្រពន្ធខ្លួនមិនបានទើប ទះនាងមួយកំផ្លៀងទៅ។

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញកាលពីថ្ងៃទី ២ កន្លងមកនេះ ស្រ្តីជាប្រពន្ធរបស់លោកនាយរង បានបង្ហាញសារនៅលើបណ្តាញសង្គមសុំអន្តរាគមន៍ពី ឯកឧត្តម នាយឧត្តម សេនីយ៍ នេត្រ សាវឿន ដោយចោទប្រកាន់ថាប្តីរបស់ខ្លួនបាន ប្រើប្រាស់ ហិង្សាមកលើខ្លួន និងបានបញ្ជាក់ថាហិង្សារនោះកើតចេញដោយសារតែប្តី របស់ខ្លួនមានស្រីញីខាងក្រៅ។

 

 

 

 

 

 

 

 

 

 

គួរបញ្ចាក់ថារឿងពិតប្រាកដគឺនៅមិនទាន់ដឹងថាយ៉ាងណានោះទេ ខណៈដែលប្តី ប្រពន្ធមួយគូរនេះបានបង្ហាញសារបញ្ជាក់ពីភាពត្រឹមត្រូវរៀងៗខ្លួន ស្របពេល ដែលរឿងនេះកំពុងតែក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ បណ្តាញសង្គម៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles