ស្រ្តីជើងខ្លាំងប្រយុទ្ធជាមួយសត្វខ្លាធំ ហើយថតស៊ែលហ្វីផុស ក្នុងបណ្តាញសង្គមទៀត
ស្រ្តីម្នាក់នៅក្នុងប្រទេសឥណ្ឌាត្រូវបានជាប់ឈ្មោះជាស្រ្តីជើងខ្លាំង ហ៊ានប្រយុទ្ធគ្នា ជាមួយសត្វខ្លាដោយមិនញញើត ដើម្បីការពារជិវិតសត្វពពែរដែលនាងចិញ្ចឹម ហើយភាពខ្លាំងក្លាហានរបស់នាងកំពុងតែមានភាពល្បីល្បាញស្ទើរពាសពេញប្រទេសឥណ្ឌា។

ស្រ្តីជើងខ្លាំងត្រូវបានគេស្គាល់ឈ្មោះថា Rupali Meshram អាយុ ២៣ ឆ្នាំរស់នៅក្នុង ភូមិ Nagpur ភាគខាងលិចទីក្រុង Maharashtra ប្រទេសឥណ្ឌា ដែលនាងបានប្រទះឃើញសត្វខ្លាកំពុងតែប្រមាញ់ពពែររបស់នាងធ្វើជាចំណី។ បន្ទាប់ពីប្រយុទ្ធគ្នាជាមួយសត្វខ្លាហើយ ស្រ្តីក្លាហានបានត្រលប់មកក្នុងផ្ទះ និងបានថតរូប ស៊ែលហ្វីជាមួយម្តាយ រួចផុសទៅក្នុងបណ្តាញសង្គមទាំងផ្ទៃមុខ ប្រឡាក់ឈាមផងដែរ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌាបន្តទៀតថា ក្រោយពេលប្រយុទ្ធ នឹងសត្វខ្លា និងថតស៊ែលហ្វីចប់ ស្រ្តី និងម្តាយបានទៅកាន់មន្ទីពេទ្យ ដើម្បីលាងរបួស ហើយរហូតមកទល់នឹងពេលនេះពួកគេទាំង ២ បានជាសះស្បើយ ទាំងស្រុងហើយ។

បញ្ជាក់ថាប្រទេសឥណ្ឌាត្រូវបានគេដឹងថាជាប្រទេសដែលសំបូរសត្វខ្លាស្ទើតែពាក់កណ្តាលពិភពលោក ហើយជារឿយមានប្រជាជនឥណ្ឌាជាច្រើនត្រូវបានរងការវាយ ប្រហារដោយសារវា ដែលក្នុងនោះមានអ្នកស្លាប់ និងទទួលអ្នករបួសជាច្រើន ផងដែរ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា