ប្ដីខំស្រឡាញ់ស្មោះ ភរិយាក្លាយជាខ្មោចល្បែង ឲ្យបងវ័ណ្ឌករ ជំពាក់បំណុលរាប់លាន
រឿងរ៉ាវដ៏គួរឲ្យអាណិតអាសូរដល់បុរសជាស្វាមីនេះ បានកើតឡើងនៅចក្រភពអង់គ្លេស ដែលជាចំណងអាពាហ៍ពិពាហ៍រវាងបុរសអង់គ្លេស និង នារីជនជាតិឥណ្ឌូនេស៊ី។
ពេលនេះ បុរសជាស្វាមីបានធ្លាក់ខ្លួនក្ស័យធន់ បន្ទាប់ពីប្រពន្ធជើងល្អ បានបំផ្លិចបំផ្លាញលុយដល់ទៅ ៤,៩ លានដុល្លា ដោយសារតែល្បែង។ អ្នកទាំងពីរបានរៀបការតាំងពីឆ្នាំ២០១៤ ហើយបុរសជាប្ដីពិតជាស្រឡាញ់នាងដោយស្មោះ ទោះបីជាប្រពន្ធភ្នាល់ល្បែងតាមអនឡាញ ស្ទើរតែរាល់ថ្ងៃក៏ដោយ។

មួយថ្ងៃៗ នាងចំណាយទៅលើការភ្នាល់តាមវេបសាយប្រមាណ ៧០០រយដុល្លាឯណោះ ហើយភាគច្រើនចាញ់វិញខ្ទង់ជាង២០០រយដុល្លា។ ស្រាប់តែថ្ងៃមួយ នាងហ៊ានដល់ថ្នាក់ចាញ់អស់ ១,៨ លានដុល្លា។ ហើយប្ដីឃើញសភាពបែបនេះ បែរជាពេញចិត្តនឹងការតស៊ូដ៏អត់កំណើតរបស់ប្រពន្ធទៅវិញ។ រហូតដល់នាងជក់ល្បែងកាន់តែលង់ខ្លួនទៅ នាងក៏ចាប់ផ្ដើមខ្ចីលុយក្រុមហ៊ុន ហើយខ្ចីដល់ឪពុកម្ដាយក្មេកទៀតផង។ មិនតែប៉ុណ្ណោះ នាងចេះតែយំ រំអុកទារលុយពីប្ដី រហូតប្ដីទន់ចិត្តអាណិត ហើយឲ្យលុយយកទៅចាក់ល្បែងជាបន្ដបន្ទាប់។ បុរសជាប្ដី ហេតុតែស្រឡាញ់ពេក ទៅជាខ្វាក់ភ្នែក រហូតដល់ទ្រាំលែងបាន ទើបសម្រេចចិត្តលែងលះ។

លោកបានបាត់បងលុយដែលប្រឹងសន្សំរាប់ឆ្នាំ និងលុយរបស់ឪពុកម្ដាយដែលឲ្យប្រពន្ធជើងល្អខ្ចីនោះ សរុបអស់ជិត ២៤ម៉ឺនដុល្លា។ ចុងក្រោយ លោកបានត្រឹមតែភ្ញាក់ខ្លួនថា ការញៀនល្បែងពិតជាបំផ្លាញគ្រួសារ ហើយប្រពន្ធមិនមែនរៀបការព្រោះស្រឡាញ់លុយលោកទេ តែនាងដឹងពីចំនុចខ្សោយដែលលោកជាមនុស្សចិត្តទន់៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា