ពីកងកម្លាំងពិសេសអាមេរិក ក្លាយជាឃាតករស៊ីឈ្នួលដ៏ល្បី ឥឡូវនេះរកឃើញ ពាក់ព័ន្ធមួយករណីបន្ថែម

983 Views
April 5, 2018

Paul Le Roux ដែលជាអតីតកងកម្លាំងពិសេសសហរដ្ឋអាមេរិក ក្លាយជាឃាតករ ស៊ីឈ្នួលបាញ់សម្លាប់មនុស្សដ៏ល្បីល្បាញ ពេលនេះត្រូវបានគេរកឃើញជាប់ពាក់ព័ន្ធ នឹងករណីសម្លាប់មនុស្សបន្ថែមមួយទៀតកាលពីឆ្នាំ ២០១២ កន្លងទៅ។

 

 

ជនរងគ្រោះដែលត្រូវបាន Paul បាញ់សម្លាប់គឺមានឈ្មោះថា Catherine Lee ដែលជាភ្នាក់ងារអចលនទ្រព្យមួយរូបនៅក្នុងប្រទេសហ្វីលីពីន ដែលនាងត្រូវបាន ឃាតករបាញ់ស៊ីបចំផ្ទៃមុខស្លាប់ភ្លាមៗនៅក្នលែងកើតហេតុ។ យ៉ាងណាមិញតាមរៈរបាយការណ៍ប់ូលីសដែលស៊ើបសួរកន្លងមកគឺ Paul មិនមែន ធ្វើការងារនេះតែម្នាក់ឯងឡើយ ដោយក្នុងនោះមានមនុស្ស ៣នាក់ផ្សេងទៀត ជាអ្នកចូលរួម ហើយចំពោះតម្លៃក្នុងការបាញ់សម្លាប់មនុស្សម្នាក់គឺមានចំនួន 35000 ដុល្លាសហរដ្ឋអាមេរិក។

 

 

បញ្ជាក់ថាមុននឹងក្លាយជាឃាតករស៊ីឈ្នួលយ៉ាងល្បីបែបនេះ គឺ Paul ធ្លាប់ជាអតីត កងកម្លាំងពិសេសដែលបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងត្រឹមត្រូវនៅក្នុងសហរដ្ឋអាមេរិក ហើយកាលពីឡុងឆ្នាំ 2015 រូបគេត្រូវបាន​ចាប់ខ្លួននៅក្នុងប្រទេសថៃ និងបញ្ចូនមកកាន់ប្រទេសហ្វីលីពីន៕

 

 

Facebook Comment

Related Articles