Conor McGregor ស្ទាក់វាយឡានក្រុងដៃគូរប្រកួតបន្ទាប់ពីសន្និសិទការសែត

885 Views
April 6, 2018

កំពូលអ្នកប្រដាល់ក្នុងទ្រុងដ៏ល្បីល្បាញ  McGregor ត្រូវបានគេថតជាប់សកម្មភាព ស្ទាក់វាយឡានក្រុងដៃគូរប្រកួតរបស់ខ្លួន បន្ទាប់បីធ្វើសន្និសិទការសែតរួចរាល់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍នៅក្នុង មជ្ឈមណ្ឌល Barclays ទីក្រុង New York។

 

 

តាមរយៈរបាយការណ៍ពីក្រុមស៊ើអង្កេតបានឲ្យដឹងថាមានកីឡាករម្នាក់នៅក្នុងចំណោមកីឡាករផ្សេងៗទៀតដែលនៅក្នុងឡានក្រុងនោះបានទទួលរងរបួសពីការវាយប្រហារដោយ Mcgregor។

 

 

ជាមួយគ្នានោះដែរបន្ទាប់ពីសកម្មភាពដ៏កម្រោលរបស់កីឡាកររូបនេះ គឺ Mcgreggor អាចនឹងត្រូវប្រឈមជាមួយនឹងការចាប់ខ្លួនដោយសារតែទង្វើររប់ខ្លួន ហើយក្នុងនោះមានវីឌីអូជាច្រើនរបស់កីឡាកររូបនេះវាយមកលើឡានក្រុងត្រូវបាន បង្ហោះចូលទៅក្នុងបណ្តាញសង្គមនានាផងដែរ។

 

 

 

យ់ាងណាមិញគេនៅមិនទាន់ដឹងហេតុផលដែលធ្វើឲ្យកីឡាកររូបនេះផ្ទុះកំហឹងនៅឡើយទេ ស្របពេលដែលនៅក្នុងវីឌីអូជាច្រើនដែលបានបង្ហាញចូលទៅ ក្នុងបណ្តាញសង្គមគេបានឃើញថា Mcgregor ហាក់មានកំហឹងយ៉ាង ពុះកញ្ជ្រោលខ្លាំង៕

 

ប្រភព៖​ Fox news

ដោយ៖ ណារ៉ុង

 

 

 

 

 

Facebook Comment

Related Articles