ដឹងតែសប្បាយកប់ បុណ្យភូមិចាប់ផ្តើមថ្ងៃនេះ ខណៈយុវវ័យត្រៀមខ្លួនជាស្រេច

1027 Views
April 6, 2018

យុវវវ័យជាច្រើនបានបង្ហាញសារសប្បាយរីករាយរបស់ខ្លួននៅលើបណ្តាញសង្គម បន្ទាប់ពី បុណ្យភូមិ ដ៏ល្បីល្បាញ ជាស្នាដៃបង្កើតរបស់ក្រុមស្ថាបនិក ភ្លើងគប់ បានចាប់ផ្តើមដំណើរការហើយនៅក្នុងថ្ងៃនេះ។

 

 

មិនខុសគ្នាពីឆ្នាំមុនឡើយនៅក្នុងកម្មវិធីដែលបង្កើតឡើងដោយសា្នដៃកូនខ្មែរមួយនេះ បានលើកយកនូវសិល្បៈបុរាណ និងល្បែងប្រជាប្រិយច្រើនបែបច្រើនទំរង់ មកបង្ហាញ និងលេងកម្សាន្ត ដែលវាជាចំណែកមួយក្នុងការអភិរក្សវប្បធម៌បុរាណ សម្រាប់យុវជនជំនាន់ក្រោយ។

 

 

ដោយក្នុងឆ្នាំនេះកម្មវិធី បុណ្យភូមិបានកំណត់យកទីតាំងធ្វើឡើងនៅក្នុងវត្តគោកអំពិល ភូមិព្រែកកំពិស ស្រុកកណ្តាលស្ទឹង នៃទឹកដីខេត្តកណ្តាល ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែមេសា។ យុវជននៅក្នុងរាជធានីភ្នំពេញម្នាក់មានឈ្មោះថា ផានិត បានបង្ហាញ ចំណាប់ អារម្មណ៍ថា៖ “មែនហើយបង កម្មវិធីហ្នឹងសប្បាយ ថ្វីបើក្តៅបន្តិច តែពិតជា ពេញចិត្ត ការរៀបចំមែនទែន”។

 

ចាប់តាំងពីបង្កើតឡើងរហូតមកដល់ពេលនេះ បុណ្យភូមិបានទទួលការគាំទ្រ យ៉ាងខ្លាំងពីមហាជន ជាពិសេសគឺយុវវវ័យផ្ទាល់តែម្តងដែលពួកគេបានបបួល មិត្តភក្តិ បងប្អូនទៅកម្សាន្តនៅក្នុងកម្មវិធីនេះ ហើយអ្វីដែលជាចំណុចពិសេស គឺកម្មវិធីមួយនេះបាននាំឲ្យយុវជនជាច្រើនស្គាល់ពីវប្បធម៌ប្រពៃណីជាតិផងដែរ៕

អត្ថបទដោយ៖ វិសាល

 

 

 

 

Facebook Comment

Related Articles