ទៅលេងបុណ្យភូមិ បើមិនចង់ខ្មាសគេពេលចោលសំរាម សូមមើលការណែនាំនេះផងណា!
ជឿជាក់ថា យុវវ័យជាច្រើននាក់កំពុងតែរំភើបសប្បាយរីករាយនឹងបុណ្យភូមិ ដែលធ្វើឡើងនៅ ភូមិព្រែកកំពិស ស្រុកកណ្តាលស្ទឹង នៃទឹកដីខេត្តកណ្តាល នៅក្នុងវត្តគោកអំពិល ដែលចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែមេសា នេះហើយ។

រូបភាព៖ ហ្វេសប៊ុក បុណ្យភូមិ

រូបភាព៖ ហ្វេសប៊ុក បុណ្យភូមិ
ថ្ងៃនេះជាថ្ងៃដំបូងនៃព្រឹត្តិការណ៍នេះតែម្ដង គេសង្កេតឃើញថា វត្តមានមិត្តៗយុវវ័យ ចាប់ផ្ដើមច្រើនកុះករទៅហើយ។ ក្នុងនោះ បន្ថែមលើការនាំយកភាពសប្បាយរីករាយ ការអភិរក្សវប្បធម៌ ប្រពៃណីខ្មែរ សិល្បៈបុរាណ ល្បែងប្រជាប្រិយ ដល់អ្នកចូលរួម បុណ្យភូមិ ក៏បានយកចិត្តទុកដាក់ចំពោះបរិស្ថានផងដែរ។



ក្រុមការងារបុណ្្យភូមិ បានបង្ហោះពីព័ត៌មានណែនាំមួយ អំពីការចោលសំរាមក្នុងធុង ដែលគេមានបែងចែកធុងសំរាមជា៣ប្រភេទ រួមមាន ធុងសំរាមមិនកែច្នៃ ធុងសំរាមអាចកែច្នៃបាន និង ធុងសំរាមសើម។ ដូច្នេះ សូមប្រិយមិត្តដែលទៅចូលរួម សូមកុំភ្លេចចោលសំរាមទៅតាមប្រភេទធុងដូចដែលគេបានដាក់ផងណា! ដើម្បីបរិស្ថានស្អាតរបស់យើងទាំងអស់គ្នា។






យើងសូមកោតសរសើរដល់ក្រុមការងារបុណ្យភូមិ ដែលមិនត្រឹមតែគិតគូររៀបចំកម្មវីធីឲ្យល្អនោះទេ ថែមទាំងគិតដល់ការស្រឡាញ់បរិស្ថានទៀតផង។ ព្រមទាំង សូមជូនពរបងប្អូនដែលទៅចូលរួម ធ្វើដំណើរប្រកបដោយសុវត្ថិភាព និង ទទួលបានភាពសប្បាយរីករាយគ្រប់ៗគ្នា៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា