ក្រសួងធនធានទឹក បញ្ជាក់ពីបញ្ហាអាកាសធាតុ ភ្លៀងកក់ខែ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ!

684 Views
April 9, 2018

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព័ត៌មាន ជុំវិញបញ្ហាអាកាសធាតុភ្លៀងកក់ខែ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា ប្រទេសកម្ពុជា នឹងទទួលកម្រិតសម្ពាធទាបខ្សោយ (លើផ្ទៃដី) បាននឹងកំពុងគ្រប់ដណ្តប់លើប្រទេសកម្ពុជា។

ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣​ ខែមេសា កម្ពុជានឹងទទួលរងឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយនៅលើដីនេះបង្ក​ឱ្យមានរួមមាន៖

* ចាប់ថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមេសា ស្ទើរតែគ្មានភ្លៀងកក់ខែ (លើកលែងតែខេត្តកោះកុង)

* ចាប់ពីថ្ងៃទី១២ ឬទី១៣ ខែមេសា តទៅប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្តបន្ទាប់

* សីតុណ្ហភាពអតិបរិមាជាទូទៅ ស្ថិតក្នុងរង្វង់ពី៣៣-៣៥អង្សាសេ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម៖

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/83458-2018-04-07-00-13-56.html

 

Facebook Comment

Related Articles