គោរព្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ស្លាប់៥នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៨ ខែមេសា​ម្សិលមិញ

306 Views
April 9, 2018

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ចំនួន១០នាក់ និងរបួសស្រាល១០នាក់។

 

 

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដតូច៣គ្រឿង, រថយន្ដធុនធំ២គ្រឿង និងយានផ្សេងៗ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, ស្រវឹង និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល០៨ថ្ងៃ ខែមេសា​ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរារណ៍កើតឡើងចំនួន៧២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៧នាក់ របួសធ្ងន់ចំនួន៥៨នាក់ និងរបួសស្រាលចំនួន៣១នាក់៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/83575-2018-04-08-23-53-10.html

 

Facebook Comment

Related Articles