រន្ធត់ចិត្ត! មិនស្មានថា រកឃើញរបស់ទាំងនេះនៅក្នុងខ្លួនត្រីបាឡែន ទម្ងន់ដល់ទៅ២៩គីឡូក្រាម!
ត្រីបាឡែនមួយក្បាលត្រូវគេប្រទះឃើញថាស្លាប់នៅលើច្រាំងនៃឆ្នេរសមុទ្រមួយនៃប្រទេសអេស៉្បាញ ដែលវាមានប្រវែងជាង១០ម៉ែត្រ និង ទម្ងន់ជាង៦តោន ឯណោះ។

ជាដំបូងគេមិនយល់ថា ហេតុអ្វីបានជាត្រីនេះស្លាប់នោះទេ ព្រោះវាមានវ័យក្មេងនៅឡើយ។ ប៉ុន្តែ គេក៏ធ្វើកោសល្យវិច្ឆ័យទៅលើសាកសពត្រី ដើម្បីរកឲ្យឃើញមូលហេតុនៃការស្លាប់។ ក្រោយមក លទ្ធផលកោសល្យវិច្ឆ័យបង្ហាញថា ត្រីបាឡែនបានស្លាប់ព្រោះតែលេបផ្លាស្ទិក២៩គីឡូក្រាម គួរឲ្យរន្ធត់និងភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងពោះនិងពោះវៀនរបស់ត្រីបាឡែននោះ គេឃើញមាន ថង់ផ្លាស្ទិក បាវ សំណាញ់នេសាទត្រី ខ្សែពួរ ជាច្រើន ថែមទាំងប៊ីដុងជ័រថែមទៀតផង។

ពិតជាមិននឹកស្មានសោះថា ផ្លាស្ទិកនៅក្នុងសមុទ្រមានច្រើនដល់ថ្នាក់ធ្វើឲ្យសត្វស្លាប់ដូច្នេះឡើយ។ រដ្ឋាភិបាលរបស់អេស៉្បាញក៏មានការភ្ញាក់ផ្អើលក្រោយពីហេតុការណ៍នេះ ក៏ចាប់ផ្ដើមបង្កើតយុទ្ធនាការទប់ស្កាត់ការបោះចោលសំរាមនៅក្នុងសមុទ្រ ដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងទៀត នាពេលអនាគត។

នេះមិនមែនជាលើកទីមួយឡើយ ដែលសត្វត្រូវបានស្លាប់ដោយសារតែការបំពុលបរិស្ថាន និង ផ្លាស្ទិក។ ដូច្នេះ មិនថាតែប្រទេសគេទេ ប្រទេសយើងក៏ដូចគ្នាដែរ សូមមេត្តាកុំបោះចោលសំរាម កាកសំណល់នៅក្នុងទឹកសមុទ្រដ៏ស្រស់ស្អាតរបស់យើង។ សូមចូលរួមថែរក្សាសម្បតិ្តធម្មជាតិ និង សត្វនៅក្នុងសមុទ្រទាំងអស់គ្នា ដើម្បីកុំឲ្យជួបករណីដូចជាប្រទេសអេស៉្បាញ៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា