ធ្លាយការពិត មុន Kim Jong-un ជូួបអាមេរិកភ្នាក់ងារសម្ងាត់ ប្រទេស ទាំងសងខាងធ្លាប់គ្នារាប់មិនអស់
បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបន្ទន់ឥរិយាបថដែលនឹងអាចឈានទៅរក ការចចារ បញ្ចប់ក្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ក៏មានដំណឹងបែកធ្លាយបង្ហាញ ថាភ្នាក់ងារសម្ងាត់នៃប្រទេសទាំង ២ បានលួចជួបចចារគ្នាសោយសម្ងាត់ នៅក្នុងប្រទេសទី ៣ ជាច្រើនលើកមកហើយ។



ជាមួយគ្នានេះតាមរយៈសារព័ត៌មានCNN ដ៏ល្បីល្បាញនៅក្នុងសហរដ្ឋអាមេរិក ក៏បានបង្ហាញផងដែរថា ភាគីទាំងសងខាង គឺកូរ៉េខាងជើងអាមេរិក កំពុងតែ ត្រៀមរៀបចំការប្រជុំសម្ងាត់មួយសម្រាប់មេដឹកនាំប្រទេសកូរ៉េខាងជើង Kim Jong-un និងលោកប្រធានាធិបតី Trump បានជួបគ្នា។



ស្របគ្នានេះដែរប្រទេសកូរ៉េខាងជើងបានបញ្ជាក់ជាមួយនឹងប្រទេសកូរ៉េខាងត្បូង រួចរាល់ហើយក្នុងគោលបំណងនៃការបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បី សន្តិសុខនៅក្នុងតំបន់ ហើយជាពិសេសគឺដើម្បីបន្ថយការប្រឈមមុខដាក់គ្នារវាង ប្រទេសបងប្អូនទាំង ២។



គួរបញ្ជាក់ថាមុនពេលគ្រោងជួបជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងជើងដែលមានលោក Kim Jong-un ជាអ្នកដឹកនាំបាន ទៅបំពេញស្សនៈកិច្ចក្នុងប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕




ប្រភព៖ BBC
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា