ប្រយ័ត្នផងនារីៗ! កុំតែនាង selfie ទេ ទើបភ្ញាក់ខ្លួនថាមានគេធ្វើបែបនេះដាក់ក្នុងកែវទឹក! (មានវីឌីអូ)

អំពើព្រាននារីខិលខូចរបស់ជនថោកទាប នៅតែកើតមានឡើង មិនថាជាជាតិសាសន៍ណា ទីកន្លែងណាឡើយ។ ប្រសិនបើនារីៗយើង មានការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន យើងអាចនឹងជួបគ្រោះថ្នាក់ ត្រូវគេកេងចំណេញ ហើយរងគ្រោះពីការបៀតបៀនយ៉ាងធ្ងន់ធ្ងរមិនខាន។
ជាក់ស្ដែង ករណីចុងក្រោយនេះ កំពុងតែផ្អើលនៅលើបណ្ដាញសង្គម Twitter គឺនារីម្នាក់កំពុងតែរាំលេងយ៉ាងសប្បាយនៅក្នុងពិធីបុណ្យមួយ ហើយនាងក៏បានថតវិឌីអូ selfie។ មិននឹកស្មានថា ស្រាប់តែថតបានសកម្មភាពបុរសមិនស្គាលមុខម្នាក់ ព្យាយាមយករបស់ម៉្យាងមកទំលាក់នៅក្នុងទឹកដែលនាងផឹក។ គេសង្ស័យថា វាអាចជាថ្នាំ។ សំណាងខ្លាំងណាស់ ដែលនាងដឹងខ្លួនទាន់ ហើយមិនរងគ្រោះថ្នាក់អ្វីឡើយ។
វីឌីអូនេះកំពុងតែត្រូវបានគេស៊ែរតៗគ្នា ដើម្បីក្រែនរំលឹកឲ្យមានការប្រុងប្រយ័ត្ន ពិសេសគឺនារីៗ យើងមិនអាចមើលថាថា នរណាមានបំណងអាក្រក់ចំពោះយើងឡើយ។ ដូច្នេះ ទៅណាមកណា សូមប្រយ័ត្នទាំងអស់គ្នា កុំដាក់កែវទឹកចោល ឬ ភ្លេចខ្លួននៅពេលណាមួយឲ្យសោះ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
តោះមើលវិឌីអូ៖
https://www.youtube.com/watch?v=OxGs24sQ4GE
ប្រភព៖ dailymail