ទីបំផុតអភិបាលខេត្តតាកែវថ្មីឆ្លើយតបរឿងផ្ការំដួលរាសីដាក់

1197 Views
April 10, 2018

បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាផ្ការំដូលនៅខេត្តតាកែវត្រូវបានរុះរើដោយសារតែលោកអភិបាលថ្មីប្រចាំខេត្តខ្លាចរឿងរាសីដាក់ នៅពេលនេះ ឯកឧត្តម អ៊ូចភា បានសេរសារបញ្ចាក់ច្បាស់ពីរឿងទាំងនេះហើយ។

 

 

 

 

 

 

 

 

នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនអភិបាលខេត្តថ្មីរូបនេះបានបញ្ជាក់ថា៖ “ខ្ញុំ អ៊ូច ភា អភិបាលខេត្តតាកែវ សូមជម្រាបជូនបង ប្អូន សាធារណជនមេត្តាជ្រាបថា ការរុះរើ រូបសំណាក ផ្ការំដួលនេះ ខ្ញុំបាទមិនបានបញ្ជាអោយរុះរើនោះទេ គឺក្រុមហ៊ុន គាត់រុះរើដោយខ្លួនឯង ដោយគាត់ពិនិត្យឃើញថា ផ្កាមើលទៅវាមិនសូវសម ចឹងហើយខាងក្រុមហ៊ុនគាត់កែសម្រួល ផ្ការំដួលនេះអោយវាមានលក្ខណៈ សមរម្យ ជាងមុនតែបុណ្ណោះ មិនមានការដោះដូរដាក់អ្វីផ្សេងនោះទេ ។ អាស្រ័យហេតុនេះ សូមបង ប្អូនសាធារណជនមេត្តាជ្រាប ដោយ អនុគ្រោះ ។
សូម បងប្អូន មេត្តាទទួលនូវការគោរពស្រលាញ់រាប់អានបំផុតអំពីខ្ញុំ”។

 

 

 

 

 

 

 

 

 

តាមការបញ្ជាក់របស់លោកអភិបាលខេត្តតាកែវថ្មី អ៊ូចភា គឺលោកបានឲ្យដឹង យ៉ាងច្បាស់ថាខាងក្រុមហ៊ុនជាអ្នករុះរើដើម្បីកែប្រែរមដួលនេះឲ្យមានលក្ខណៈ សមរម្យជាងមុនតែប៉ុណ្ណោះ មិនមែនដូចពាក្យចចាមអារ៉ាមមួយចំនួន លើកឡើងនោះឡើយ។

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ថាការចេញសារលើបណ្តាញសង្គមរបស់លោកអភិោបាលខេត្តតាកែវថ្មី អ៊ូចភា គឺបានឆ្លើយតបនឹងដំណឹងល្បីខ្ទរខ្ទារកាលពីម្សិលមិញថារូបផ្ការំដួលនេះ ត្រូវបាន អភិបាលខេត្តតាកែវថ្មីរុះរើចេញ បន្ទាប់ពីខ្លាចស្រុតចុះរាសីដូច អភិបាល ខេត្តចាស់ដែលក្លាយជាឃាតករក្រោយសាងសង់រូបសំណាកផ្ការំដួលនេះបានប្រមណ៣ ខែ៕

 

 

 

 

 

 

 

 

 

ប្រភព៖ ហ្វេស ប៊ុក ឯកឧត្តម អ៊ូចភា

Facebook Comment

Related Articles