ក្រោយចុះចូលជាមួយរដ្ឋាភិបាលកូលំប៊ី អតីតមេដឹកនាំឧទ្ទាមម្នាក់ ត្រូវបានចាប់ខ្លួនព្រោះតែគ្រឿងញៀន

623 Views
April 10, 2018

អតីតមេដឹកនាំកំពូលនៅក្នុងក្រុមឧទ្ទាម Farc ម្នាក់ត្រូវបានចាប់ខ្លួនតាមសំណើរ របស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុង Bogota ដោយសារតែគេបានរកឃើញ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ធំ។

 

 

 

 

 

 

អ្នកដែលត្រូវបានចាប់ខ្លួនគឺមានឈ្មោះថា Jesus Santrich ដែលធ្លាប់មាន តំណែងនៅក្នុងជួរប្រមុខដឹកនាំក្រុមឧទ្ទាម Farc និងជាបេក្ខភាពដែល រដ្ឋាភិបាលកូឡុំប៊ីត្រៀមសម្រាប់តំណែងសមាជិកសភាផងដែរ។ ក៏ប៉ុន្តែជាអកុសល លោកត្រូវបានតុលាការទីក្រុង New York រកឃើញថាបានពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀនដ៏ធំក្នុងរយៈពេលកន្លងមក។

 

 

 

 

 

យ៉ាងណាមិញលោក Ivan Marquez បាននិយាយថាវាអាចនឹងក្លាយទៅជាបញ្ហា មួយដែលអាចរាំងដល់ដំណើរការចារសន្តិភាពជាមួយនឹងរដ្ឋាភិបាលកូឡុំប៊ី ព្រោះ អ្នកគាំទ្រក្រុមឧទ្ទាម Farc ភាគច្រើនមិនពេញចិត្តនឹងការចាប់ខ្លួនមេដឹកនាំ របស់ពួកគេបែបនេះឡើយ។

 

 

 

 

 

 

បញ្ជាក់ថាជម្លោះរវាងក្រុមឧទ្ទាម Farc និងរដ្ឋាភិបាលកូឡុំប៊ីបានកើតឡើង អស់រយៈពេលជាយូរណាស់មកហើយ ដោយក្នុងនោះនៅក្នុងឆ្នាំ ២០១៦ គឺជាឆ្នាំ ដ៏អស្ចារ្យដែលភាគីជម្លោះទាំង ២ បានងាកមកកាន់តុចចារជំនួសឲ្យ ការកាប់ សម្លាប់បង្ហូរឈាមគ្នា៕

 

 

 

 

 

 

 

Facebook Comment

Related Articles