សម្លេងផ្ទុះមួយប្រាវពេលល្ងាចរបួសធ្ងន់ ៤ នាក់នៅប្រទេសថៃភាគខាងត្បូង
សម្លេងផ្តុះដែលកើតចេញពីអំពើរហិង្សានៅក្នុងប្រទេសថៃភាគខាងត្បូងកាលពី ល្ងាចម្សិលមិញគឺបានបង្ករឲ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ទទួលរងរបួសធ្ងន់ និងស្រាល។



តាមរយៈរបាយកាណ៍ដែលប៉ូលីសបានទទួល ហេតុការណ៍បំផ្ទុះគ្រាប់បែកយ៉ាង សាហាវនេះគឺបានកើតឡើងនៅក្នុងតំបន់ Narathiwat និង Pattani។


នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថាជនរងគ្រោះដែលបានទទួលរងរបួសធ្ងន់ធ្ងរជាងគេក្នុងចំណោមអ្នករងគ្រោះទាំង ៤ គឺមានឈ្មោះថា Isame មានវ័យ ៣៦ឆ្នាំ ដែលនាងគឺជាអ្នកស្ម័គ្រចិត្តបម្រើសេវាជូនប្រជាជននៅក្នុងតំបន់នោះ។


នេះគឺមិនមែនជាលើកទីមួយឡើយដែលក្នុងខេត្តទាំង ២ ក្នុងភាគខាងត្បូង ប្រទេសថៃតែងតែទទួលរងការវាយប្រហារបីក្រុមឧទ្ទាមដែលមិនពេញចិត្តនឹងរដ្ឋាភិបាលថៃ ហើយក្នុងនោះដែរជារឿយៗក្រុមឧទ្ទាមនៃខេត្តភាគខាងត្បូង ប្រទេសថៃតែងតែមានបំណងចង់ផ្តាច់ខ្លួនពីរដ្ឋាភិបាលថៃ ត្បិតអីកាលពីមុនវា ស្ថិតនៅក្រោមការកាន់កាប់របស់ម៉ាឡេស៊ីដែលជាប្រទេសក្បែរខាងថៃ៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា