រំភើបចិត្តណាស់! កូនកម្លោះកូនក្រមុំ ពិការភ្នែកមួយគូនេះ មានទាំងរដ្ឋមន្រ្តីធ្វើមេបា ថែមទាំង…

នៅព្រឹកព្រលឹមថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធិ បានបង្ហោះពីអាពាហ៍ពិពាហ៍របស់គូស្វាមិភរិយាពិការភ្នែកមួយគូ ដែលមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមផ្ទាល់ និង លោកជំទាវ។
ឯកឧត្តម ខៀវ កញ្ញារិទ្ធិ បានបង្ហោះសារដោយមានអត្ថន័យរៀបរាប់ថា៖
«ថ្ងៃនេះ មកជាតំណាងសម្តេចតេជោ ធ្វើជាមេបាកូនកម្លោះ ក្រមុំពិការភ្នែក»
មិនតែប៉ុណ្ណោះ ឯកឧត្តមបានបង្ហោះបន្ដក្នុងន័យសរសើរដល់ នាយពាក់មីថា ៖
«ចាប់ផ្តើមពិធីកាត់សក់ ។ លោក ពែកមី មកជួយដោយមិនយកកម្រៃអ្វីទាំងអស់»
ពេលបានឃើញហើយ យើងមានក្ដីរំភើបជាពន់ពេកចំពោះកូនកម្លោះកូនក្រមុំពិការមួយគូនេះ ដែលមានកត្តិយសយ៉ាងធំធេងពីសំណាក់ថ្នាក់ដឹកនាំ។ ហើយក៏សូមសរសើរដល់សណ្ដានចិត្តរបស់នាយពាក់មី ដែលមិនយកកម្រៃផងដែរ។ យើងមានតែសូមជូនពរឲ្យគូស្វាមីភរិយាថ្មីជួបតែសុភមង្គលតរៀងទៅ!
ប្រភព៖ ហ្វេសប៊ុក ឯកឧត្តម ខៀវ កញ្ញារិទ្ធិ