ចិនក្តៅក្រហាយក្រោយលេចឮព័ត៌មានមូលដ្ឋានទ័ពខ្លួនក្នុង តំបន់សមុទ្រអូសេអានី
រដ្ឋាភិបាលចិនបានកើតក្តីមួរម៉ៅ និងបកស្រាយថាវាគឺជាព័ត៌មានមិនពិត បន្ទាប់ពីរបាយការណ៍របស់ប្រទេសអូស្រ្តាលីបានចោទប្រកាន់ថាចិនបាន សាងសង់មូលដ្ឋានយោធានៅក្នុងតំបន់សមុទ្រអូសេអានី ពោលគឺនៅលើប្រទេស ដែនកោះដ៏តូចដែលមានឈ្មោះថា Vanuatu។

នៅក្នុងរបាយការណ៏ដែលប្រទេសអូស្រ្តាលីចោទប្រកាន់ទៅលើប្រទេសចិនគឺបានបញ្ជាក់ថា កងកម្លាំងរបស់ប្រទេសចិនគឺបានទៅជួបពិភាក្សាជាមួយនឹងមេដឹកនាំ នៃដែនកោះ Vanuatu ស្តីពីការសាងសង់មូលដ្ឋាននៅក្នុងយោធាក្នុងតំបន់នោះ។



ក៏ប៉ុន្តែភ្លាមៗនោះ រដ្ឋមន្រ្តីការបរទេសប្រចាំដែនកោះ Vanuatu បានចេញសេចក្តី ថ្លែងការណ៍បញ្ជាក់ថា ដែនកោះរបស់ខ្លួនគឺមិនមានប្រទេសណាមួយជាសម្ព័ន្ធ មិត្តឡើយ ហើយក្នុងនោះតំបន់នេះក៏មិនត្រូវការយោធាដូចគ្នាដែរ។



ស្របគ្នានេះដែរអ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រតិកម្មខ្លាំងៗចំពោះព័ត៌មានទាំងអស់នេះ ហើយប្រទេសចិនចាត់ទុកដំណឹងនេះជាការមួលបង្កាច់ខ្លួន ទាំងស្រុង៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា