នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋជួយបរិច្ចាគថវិកាបន្ថែមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវរកថវិកាពីសប្បុរសជន រួមទាំងពីពលរដ្ឋសាមញ្ញផងដែរ ឲ្យចូលរួមបរិច្ចាគថវិកាតាមការស្ម័គ្គចិត្តដោយថា ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា មានលទ្ធភាពសង្គ្រោះកុមារដោយឥតគិតថ្លៃដដែល ។
មន្ទីរពេទ្យគន្ធបុប្ផាបានសង្គ្រោះកុមាររាប់សែននាក់ក្នុង១ឆ្នំាៗ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព។ ប៉ុន្តែនៅប៉ុន្មានឆ្នំាំមកនេះមន្ទីរពេទ្យនេះ ប្រកាសថាខ្លួនប្រឈមនឹងកង្វះថវិកា សម្រាប់ទ្រទ្រង់ដំណើរការ ក្រោយពីស្ថាបនិក លោក Beat Richner ជាជនជាតិស្វីសមានជម្ងឺ និងប្រកាសចូលនិវត្ត។
នៅដើមឆ្នាំនេះ រដ្ឋាភិបាល បានផ្តួចផ្តើមបង្កើតមូលនិធិគន្ធបុប្តា ដើម្បីស្វែងរកថវិកាពីសប្បុរសជន ជួយដល់មន្ទីរពេទ្យនេះឲ្យបន្តដំណើរការសង្គ្រោះកុមារកម្ពុជា។
លោក ហ៊ុន សែន ក្នុងពិធីប្រកាសបើកជាផ្លូវការមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃនេះ ក្រៅពីប្រកាសឈ្មោះឧកញ៉ាមួយចំនួន បានចូលលុយចន្លោះពី២ម៉ឺនដុល្លារ ដល់១លានដុល្លារនោះ លោកបានអំពាវនាវ ឲ្យពលរដ្ឋ អាចចូលរួមបរិច្ចាគជាថវិកា ត្រឹម៥ពាន់រៀល ក៏បានដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់មាតា និងទារកនៅកម្ពុជា។
រូបភាពពី ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកាថា៖«មិនមែនតម្រូវត្រឹមតែអ្នកឧកញ៉ា ឬថៅកែនេះ ថៅកែនោះទេ។ក៏ប៉ុន្តែជាលទ្ធភាពដែលអាចធ្វើទៅបាននៃពលរដ្ឋរបស់យើងទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ។យើងគ្មានការបង្ខិតបង្ខំនោះទេ ក៏ប៉ុន្តែនេះជាការបរិចាកដើម្បីសេចក្តីសុខ និងការរីកលូតលាស់ ក៏ដូចជាការលូតលាស់ របស់កុមារកម្ពុជា»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការដែលរដ្ឋាភិបាល បង្កើតមូលនិធិនេះ លោកថាជារឿងល្អមួយ ប៉ុន្តែថាអ្វីដែលល្អជាងនេះ បើមូលនិធិមានសមាសភាពមកពីបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិលផងនោះ ការអំពាវនាវ របស់មូលនិធិ នឹងមានអ្នកគាំទ្រច្រើនជាងនេះ។
លោកថា៖«ខ្ញុំយល់ថាបើមូលនិធិនេះមានទាំងតំណាងរដ្ឋាភិបាល មានទាំងតំណាងអតីតគណបក្សប្រឆាំង ឬមួយក៏អ្នកនយោបាយដទៃទៀត ដែលគាត់មានចំណែកក្នុងការកសាងជាតិដែរហ្នឹង ហើយរួមទាំងមានសង្គមស៊ីវិល មានទាំងដៃគូអភិវឌ្ឍន៍បន្ថែមទៀតខ្ញុំគិតថាកាន់តែមានភាពអ៊ូអរ ឲ្យមានការជម្រះនូវមន្ទិលនៃឥទ្ធិពលនយោបាយលើមូលនិធិនឹងដែរ»។
បើតាមបារបាយការណ៍ ដែលអានដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីនោះ ឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមសង្គ្រោះកុមារ ឥតគិតថ្លៃ ចាប់ពីឆ្នាំ១៩៩២ ។រហូតដល់ពេលនេះមន្ទីរពេទ្យនេះ មាន៥កន្លែង ៤នៅក្នុងរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តសៀមរាប។
មន្ទីរពេទ្យគន្ធបុប្ផាទាំង៥នេះ មានបុគ្គលជាង២ពាន់នាក់(២៣៤៥)សង្គ្រោះកុមារ ជាមធ្យមក្នុង១ថ្ងៃបានពី២៥០០ទៅ៣០០០នាក់។ ចំណាយក្នុង១ឆ្នាំជាង៤៣លានដុល្លារ។តែថវិកាសម្រាប់ចំណាយ មានត្រឹមតែជាង១៨លានដុ្លល្លារប៉ុណ្ណោះក្នុង១ឆ្នាំ គឺក្នុងនោះ៤លានបានពីមូលនិធិប្រទេសស្វីស ១០លានបានពីរដ្ឋាភិបាលកម្ពុជា និងជាង៤លានទៀតបានពីផ្នែកខ្លះដែលរដ្ឋដកពីការលក់សំបុត្រនៅប្រាសាទអង្គវត្ត។ ថវិកា១៨លាននេះ មិនគ្រប់គ្រាន់សម្រាប់ដំណើរការទេគឺត្រូវ១៤លានដុល្លារបន្ថែមទៀត។
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា