មេបញ្ជាការកងពលតូចលេខ១២៨ ចុះពង្រឹងស្មារតីកងទ័ពលើកិច្ចការពារបូរណភាពទឹកដី

(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទើបកន្លងផុតទៅនេះ បានចុះជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកងទ័ពកំពុងឈរជើងការពារទឹកដីនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់នឹងព្រំដែនប្រទេសឡាវ។
ក្នុងឱកាសនោះ លោក មៀច សាមុត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទព័ជើងគោគ មេបញ្ជាការយោធភូមិភាគទី១ ជូនចំពោះកងទ័ពទាំងអស់ ដែលបានលះបង់ការលេងកម្សាន្តក្នុងពេលបុណ្យចូលឆ្នាំថ្មី ហើយនៅបន្តការងារឈរជើងការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ លោក មៀច សាមុត ក៏បានផ្តាំផ្ញើដល់កងទ័ពទាំងអស់ត្រូវប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារការពារបូរណភាពទឹកដី៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84393-2018-04-17-16-04-17.html