សង្ក្រាន្តព្រៃវែង ទទួលបានទេសចរជាតិ-អន្តរជាតិជាង ២២ម៉ឺននាក់ ខណៈសន្តិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រសើរ

575 Views
April 18, 2018

(ព្រៃវែង)៖ តាមរបាយការណ៍ដែលបង្ហាញពីស្ថិតិភ្ញៀវទេសចរ នាព្រឹត្តិការណ៍សង្ក្រាន្តតាមរាជធានី-ខេត្ត បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា កន្លងទៅនេះ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិបានទៅទស្សនាកម្សាន្តជាង ២២ម៉ឺននាក់។

 

 

 

 

ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំង២២ម៉ឺននាក់ ពិតជាទទួលបាននូវភាពសប្បាយខ្លាំង មិនអាចបំភ្លេចបាន ចំពោះកម្មវិធីប្លែកៗ របាំ ល្បែងប្រជាប្រិយប្រឡងចម្រៀង ប្រឡងស្រីស្រស់ប្រុសស្អាត ប្រឡងបវរកញ្ញាវ័យចំណាស់ លេងទឹកនៅតំបន់ត្រជាក់ចិត្ត ប្រកួតរើសស្តេចអុកដង្ហែព្យុះយាត្រាតំណាងមន្ទីរ វិស័យ និងស្រុក-ក្រុងទាំង១៣ ការតាំងពិព័រណ៍ខ្មែរគ្រប់ប្រភេទ ការតាំងលក់នំចំណីខ្មែរកាលសម័យទស្សវត្សទី៨០ ការបង្ហាញក្បាច់គុនល្បុក្កតោ ចាប៉ី អាយ៉ៃ ល្ខោនខោល ល្ខោនស្បែកធំ ល្ខោនបាសាក់ កំប្លែង និងការប្រគុំតន្ត្រី មដោយតារាចម្រៀង និងតារាភាពយន្តល្បីៗនៅទូទាំងកម្ពុជាផងដែរ។

 

 

 

 

អ្វីដែលកាន់តែអស្ចារ្យទៅទៀត សង្ក្រាន្តព្រៃវែង ក្រោមម្លប់នៃសន្តិភាព បងប្អូនដើរលេងកម្សាន្តសប្បាយប្រកបដោយសុខសុវត្ថិភាព
ក្រោមការពារ និងរៀបចំសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់កងកម្លាំងគ្រប់ប្រភេទ ពុំមានរឿងអាក្រក់ណាមួយកើតឡើងឡើយ៕

 

 

 

ប្រភព៖  http://www.freshnewsasia.com/index.php/en/localnews/84387-2018-04-17-11-56-41.html

 

Facebook Comment

Related Articles