ចប់ព្រឹត្តិការណ៍សង្ក្រាន្តភ្លាម អភិបាលខេត្តកំពង់ធំ មន្ត្រី និងប្រជាពលរដ្ឋ ដើររើសសំរាមសម្អាតបរិស្ថានភ្លេត
(កំពង់ធំ)៖ ក្រោយព្រឹត្តិការណ៍សង្រ្កាន្ត រយៈពេល៣ថ្ងៃ ដែលប្រារព្ធឡើងនៅតំបន់ប្រាសាទសំបូរព្រៃគុករួចមក លោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមគ្នាជាមួយមន្ត្រីរាជការនៅតាមមន្ទីរ-អង្គភាពនានា ប្រជាពលរដ្ឋ និងយុវជនជាច្រើននាក់ បានចូលរួមសម្អាតបរិស្ថាន នៅបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ។

លោក សុខ លូ បានបំផុសស្មារតីដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋថា រមណីយដ្ឋានស្អាត មានអនាម័យល្អ មិនត្រឹមតែធ្វើឲ្យកន្លែងកម្សាន្តមានខ្យល់បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងធ្វើភ្ញៀវទេសចរចូលរួមទស្សនា មានការកើនឡើង និងគ្រប់ៗគ្នាមានផាសុកភាពទៀតផង ជាពិសេសលើកស្ទួយកិត្តិយសប្រទេសជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើនភ្ញៀវទេសចរផងដែរ។ ដើម្បីទទួលបានជោគជ័យក្នុងវិស័សទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការធ្វើឲ្យរមណីយដ្ឋានស្អាត សេវាមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់។

ជាមួយគ្នានោះ លោក សុខ លូ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ចូលរួមសម្អាតបរិស្ថានឲ្យបានសស្រាក់សស្រាំទាំងអស់គ្នា រាល់កាកសំណល់ត្រូវមានការវេចខ្ចប់ យកទៅដាក់ក្នុងធុងសំរាមដែលនៅជិត ដើម្បីធានានូវគុណភាពបរិស្ថាន សោភ័ណភាពរមណីយដ្ឋាន និងសុខភាពសាធារណៈ។

ខណៈនោះ លោកអភិបាលខេត្តក៏បានលើកឡើង នូវពាក្យស្លោកដាស់តឿនមួយឃ្លាថា «យើងទាំងអស់គ្នាស្រឡាញ់បរិស្ថាន ត្រូវតែផ្តើមចេញពីខ្លួនយើងម្នាក់ៗ»៕





ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84382-2018-04-17-10-47-12.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា