គ្រាន់តែអ្នកទោស១រូបរត់ចេញពីពន្ធធនាគារ រដ្ឋមន្រ្ដីជប៉ុនចេញមុខសុំទោសជាសាធារណៈ ថែមទាំង…

709 Views
April 18, 2018

អ្នកទោសជនជាតិជប៉ុនមួយរូបដែលមានឈ្មោះថា Tatsuma Hirao អាយុ២៧ឆ្នាំ កំពុងតែធ្វើឲ្យអាជ្ញាធរពេញផ្ទៃប្រទេស រួមទាំងរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ជប៉ុនឈឺក្បាលហើយ ក្រោយពីអ្នកទោសរូបនេះ បានលួចចេញពីពន្ធធនាគារ។

 

 

 

 

អ្នកទោស Tatsuma Hirao ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំកន្លះ ក្រោយពីជាប់ទោសពីបទលួច។ ពេលនេះរូបគេបានរត់ចេញពីពន្ធធនាគារអស់រយៈពេល៩ថ្ងៃហើយ និង ត្រូវបានគេសង្ស័យថា កំពុងតែលួចទូរស័ព្ទ ឡាន បន្ដទៀត។ រហូតមកដល់ពេលនេះ អាជ្ញាធរជប៉ុន មិនទាន់ចាប់ចោររូបនេះបាននៅឡើយទេ ធ្វើឲ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ជប៉ុន លោក  Yoko Kamikawa បានចេញមុខសុំទោសដល់ប្រជាជន ព្រោះករណីនេះបង្កការព្រួយបារម្ភដល់ប្រជាជនចាស់ៗដែលរស់នៅម្នាក់ឯង និង បង្កបញ្ហាដូចជា ស្ទះចរាចរណ៍នៅចំណុចដែលប៉ូលីសឆែកឆេរ។ លោកពិតជាសុំទោស។

 

 

 

 

 

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបន្ថែមកម្លាំងប៉ូលីសសរុបដល់ទៅ ៦៦០០នាក់ ដើម្បីស្វែករកចាប់ខ្លួនអ្នកទោសជើងល្អរូបនេះនៅលើកោះមួយ ដែលគេជឿថា បុរសនោះកំពុងតែគេចខ្លួន។ គេថែមទាំងដាក់ពង្រាយកម្លាំងការពារ ៩៦នាក់ ដើម្បីការពារតាមសាលារៀនទៀតផង៕

 

 

 

 

 

 

ប្រភព៖ http://www.bbc.com/news/world-asia-43801011?SThisFB

Facebook Comment

Related Articles