អតីតសមាជិកសមាជិកសភា រដ្ឋ Florida និយាយថា Donald Trump ធ្វើរឿង ខុសច្បាប់ក្នុងការវាយប្រហារប្រទេសស៊ីរី
បន្ទាប់ពីមានការប្រកាសជាផ្លូវការណ៍ក្នុងការវាយប្រហារប្រទេសស៊ីរីកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Alan Grayson អតីតសមាជិកសភានៅក្នុងរដ្ឋ Florida បាន និយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើរឿងខុសច្បាប់។


ការលើកឡើងពីរឿងខុសច្បាប់របស់អតីតសមាជិកសភាដូចនេះគឺលោកវបានអះអាងថា នៅក្នុងការសម្រេចចិត្តវាយប្រហារទៅលើប្រទេសស៊ីរី គឺលោក ប្រធានាធិបតីអាមេរិកមិនបានទទួលភ្លើងខៀវពីសំណាក់សភាឡើយ ពោលគឺការ សម្រេចចិត្តចេញពីសេតវិមានជាគំនិតនឹកឃើញរបស់លោក Trump ខ្លួនឯងផ្ទាល់ តែម្តង។


ជាមួយគ្នានោះដែរលោក Grayson បានទទូចថា៖ “ ប្រធានាធិបតីគឺមិនមែន ជាកូនក្មេងបៀមដៃឡើយ ដូចនេះចូរលោកកុំធ្វើអ្វីតាមតែការនឹកឃើញដោយ ប្រើប្រាស់កម្លាំងយោធា។ ខ្លួនខ្ញុំក៏ធ្លាប់ជាកថកម្លាំងពិសេសសហរដ្ឋអាមេរិក ដូចគ្នាដូចនេះខ្ញុំពិតជាយល់អារម្មណ៍នេះ”។


គួរបញ្ជាក់ថាកាលពីថ្ងៃសុក្រសប្តាហ៍មុនលោកប្រធានធិបតីសហរដ្ឋអាមេរិកបានប្រកាសពីការវាយប្រហារទៅលើប្រទេសស៊ីរីក្រោយពីបានចោទប្រកាន់ថារដ្ឋាភិបាលលោក Assad បានប្រើប្រាស់អាវុធគីមីទៅលើពលរដ្ឋខ្លួន ស្របពេលដែលខាង រដ្ឋាភិបាលស៊ីរីបានបកវិញថាការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់៕


ប្រភព៖ Sputnik
ដោយ៖ វិសាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា