ក្រសួងថាភ្លៀងអាចធ្លាក់ស្ទើរទូទាំងប្រទេសរហូតដល់ចុងសប្តាហ៍នេះ
692 Views
April 18, 2018
Tags: ក្រសួងធនធានទឹកនិងឧតុនិយម
ក្រសួងធនធានទឹកនិងឧតុនិមយ ឲ្យដឹងថា ឥទ្ធិពលសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅស្ទើរទូទាំងប្រទេសរហូតដល់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៨នេះ។
រូបអគារស្ថានីយ៍ឧតុនិយមនៃក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា
ក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុចេញផ្សាយកាលពីថ្ងៃទី១៥មេសាកន្លងទៅនេះ ក្រសួងធនធានទឹក ក៏ប្រាប់ពលរដ្ឋទាំងអស់ ដែលជាពិសេសប្រជាជនរស់នៅតំបន់ពាយ័ព្យ ឲ្យប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ នៅពេលមេឃរកលភ្លៀង។
ខេត្តនៅតំបន់ពាយ័ព្យនៃប្រទេសកម្ពុជារួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តប៉ៃលិន៕
Tags: ក្រសួងធនធានទឹកនិងឧតុនិយម
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា