បុរសពិការផ្ទៃមុខ ក្រទ្រព្យសម្បត្តិ មានតែសេចក្តីស្នេហា… ចូលពិធីកត់ចំណងដៃ ជាមួយស្រីស្អាត
សង្គមអនឡាញបាននាំគ្នាសែរ រឿងស្នេហាមួយគូនៅប្រទេសថៃ ដែលនារីម្នាក់ស្អាតស្រស់ប្រិមប្រិយ មិនចាញ់តារាប៉ុន្មានឡើយ បានចូលពិធីចងដៃ ជាមួយបុរសពិការផ្ទៃមុខម្នាក់ អត់ស្អាតហើយ ក្រទ្រព្យសម្បត្តិទៀត ធ្វើឲ្យបុរសនៅក្នុងភូមិច្រណែនគ្រប់គ្នា ។


ហ្វេសប៊ុកឈ្មោះ Pu Aramboy បានផុសរូបភាព និង ខ្លឹមសារស្តីពីរឿងរ៉ាវស្នេហាមួយគូ ដែលចាត់ទុកកម្រនឹងមានច្រើននៅលើលោកយើ់ងនេះ នោះគឺស្នេហារវាង «បុរសពិការមុខ ជាមួយនារីដ៏ស្រស់ស្អាត រាងស្រឡូន» ដែលធ្វើឲ្យបុរសៗក្នុងភូមិច្រណែនមិនស្ទើរឡើយ ។ បុរសពិការមុខនិយាយថា «រីករាយណាស់ដែលបាននាងស្រឡាញ់… យុវជនដែលនៅលីវក្នុងភូមិ អាចនឹងសម្លាប់ខ្លួនដោយសារស្រណែនខ្ញុំ… ខ្ញុំគ្មានមាសប្រាក់ទ្រព្យ បណ្ណាការ តែអាចនៅជាមួយគ្នាបាន…» ។


បន្ទាប់ពីផុសរូបភាពទៅ សង្គមមេឌាបានចូលមកចុច Like និង Share យ៉ាងច្រើន អ្នកខ្លះអបអរដោយក្តីសាទរនឹងស្នេហាមិនរើសវណ្ណៈ មិនរើសរូបរាង តែក៏មាន មនុស្សជាច្រើនមិនជឿលើទិដ្ឋភាព នេះឡើយ ដោយនាំគ្នាសង្ស័យថា តើនេះជាការរៀបចំឆាកថតឬយ៉ាងណា ? ចុងក្រោយធ្វើឲ្យសាម៉ីខ្លួន Comment តបទៅវិញដោយគ្មានលាក់លៀមថា «គ្រប់យ៉ាងជារឿងពិតទាំងអស់» ។ បុរសនោះបាននិយាយទៀតថា «ខ្លួនគេរស់នៅក្នុងភូមិជាមួយគ្នា ទម្រាំតែដឹងរឿងស្នេហ៍របស់ខ្ញុំ ទាំងក្មេង ទាំងចាស់ទុំនាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា ធ្វើឲ្យចាស់ៗក្នុងភូមិ នាំគ្នាមកចងដៃ ឲ្យពរគូស្នេហ៍ មិនរើសអើងនេះទៅ!!» ។


ព័ត៌មានមិនបានបញ្ជាក់ថា គូស្នេហ៍នេះនៅភូមិឃុំស្រុកខេត្តណាឡើយ ដឹងតែកើតឡើងនៅប្រទេសថៃប៉ុណ្ណោះ ៕




រូបភាព និង ខ្លឹមសារ เฟซบุ๊ก Pu Aramboy
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា