ឆេះបន្ទប់ខារ៉ាអូខេយីហោ «កូប្រាហ្គោល» នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ សមត្ថកិច្ចជួយពន្លត់បានវិញ ប្រើប្រាស់ទឹក៤៨រថយន្ត និងកម្លាំងពន្លត់អគ្គិភ័យ៣នាក់របួស
(ភ្នំពេញ)៖ នៅម៉ោង១១៖៤៥នាទីយប់ ថ្ងៃសុក្រ៦កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុច ខារ៉ាអូខេយីហោ កូប្រាហ្គោល ផ្ទះលេខ១៥A ផ្លូវលេខ ២៥៤ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មូលហេតុ បណ្តាលមកពីឆេះកង្ហារបឺតខ្យល់ ក្នុងបន្ទប់ខារ៉ាអូខេលេខ១៨ រួចឆ្លងចរន្តអគ្គីសនីទុសេខ្សែភ្លើងតែម្តង។

ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះដល់កន្លែងកើតហេតុ និងបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកឲ្យរលត់ទៅវិញ នៅវេលាម៉ោង៣៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

ហេតុការណ៍នេះបានបណ្តាលឲ្យ រងរបួសកម្លាំងពន្លត់អគ្គីភ័យចំនួន៣នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារថប់ដង្ហើមពេលប្រតិបត្តិការពន្លត់ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ក្នុងខាងរ៉ាអូខេមួយចំនួនធំ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤៨ គ្រឿងផងដែរ៕


















ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84704-2018-04-21-01-01-31.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា