អគ្គនាយកស៊ីម៉ាក់៖ ផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងវិស័យដោះមីន​ ធ្វើឲ្យភាគីជប៉ុនជួយគាំទ្របានយ៉ាងពេញទំហឹង!

836 Views
April 21, 2018

(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃសុក្រ ០៦កើត​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស​ ២៥៦១ ត្រូវនឹងថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០១៨​នេះ​ បា​នទទួលស្វាគមន៍គណៈប្រតិភូក្រសួងការបរទេសជប៉ុន​ ស្ថានទូតជប៉ុន​ និង​ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន ​ដើម្បីពិនិត្យវាយតំលៃលើវឌ្ឍនភាព នៃការអនុវត្តគំរោងជំនួយជប៉ុន ​ផ្តល់ជូនរាជរដ្ឋាភិបាលគាំទ្រដល់សកម្មភាព រ​បស់អង្គភាពស៊ីម៉ាក់។

 

 

លោកអគ្គនាយកបានថ្លែងថា គិតរហូតមកដល់ពេលនេះ អង្គភាពស៊ីម៉ាក់​បាន​កំទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមបានជាង២លាន៧សែនគ្រាប់​ ហើយប្រជាជន និងរដ្ឋាភិបាលជប៉ុន​ ជាដៃគូយ៉ាងសំខាន់ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពកំចាត់មីន។

 

លោក ហេង រតនា បានបញ្ជាក់ថា «ជាមួយផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល​ ធ្វើឲ្យភាគីជប៉ុនអាចជួយគាំទ្របានយ៉ាងពេញទំហឹងដល់សកម្មភាពបោសសម្អាតមីនរបស់ស៊ីម៉ាក់»។

 

 

ជាមួយគ្នានេះអគ្គនាយកស៊ីម៉ាក់រូបនេះ ក៏មានគម្រោងនឹងជួបភ្ញៀវនៅចំការមីនផ្ទាល់តែម្តង​ ដើម្បីស្វែងយល់កាន់តែច្បាស់ថែមទៀត នូវតំរូវការ និងសំនូមពររបស់ប្រជាពលរដ្ឋ។

 

 

លោកថា ការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅច្រើននៅឡើយ។  សំរាមជាគ្រាប់គ្រប់ប្រភេទសល់ពីសង្គ្រា​មជាង៣០ឆ្នាំ​ ប្រាកដណាស់ត្រូវការពេលសំអាតច្រើនឆ្នាំទើបអាចធ្វើឲ្យទឹកដីកម្ពុជា ទាំងមូលមានសុខសុវតិ្ថភាព និងស្រស់បំព្រងឡើងវិញ៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84698-2018-04-20-13-05-12.html

 

Facebook Comment

Related Articles