ស្នងការខេត្តកំពង់ចាម បំភ្លឺការចោទថា បុរសដែលចងកសម្លាប់ខ្លួន បានយកឡានទៅបញ្ចាំតម្លៃ៣០០ដុល្លារ ដល់ពេលស្លាប់ទារ១០០០ដុល្លារ ជារឿងមិនពិត ហើយការសម្លាប់ខ្លួនព្រោះតែចាញ់ល្បែង
(កំពង់ចាម)៖ ជុំវិញករណីចោទប្រកាន់តាមគណនី Facebook មួយថា បុរសម្នាក់ដែលចងកសម្លាប់ខ្លួន នៅភូមិកុមារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានយកឡានទៅបញ្ចាំមេប៉ុស្ដិ៍សំពងជ័យ ក្នុងតម្លៃ៣០០ដុល្លារ ដល់ពេលស្លាប់ស្រាប់តែទារ១០០០ដុល្លារនោះ ជារឿងមិនពិតនោះទេ ព្រោះអ្នកស្លាប់ ពិតជាបានខ្ចីលុយគេរហូត១០០០ដុល្លារមែន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល តាមរយៈអង្គភាព Fresh News នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា ការចោទប្រកាន់ខាងលើនេះ មិនពិតនោះទេ ដោយហេតុថា ជនរងគ្រោះធ្លាប់បានទៅខ្ចីលុយមេប៉ុស្ដិ៍សំពងជ័យ ដល់ទៅ៣លើក ដែលមានចំនួនទឹកប្រាក់ រហូតដល់១០០០ដុល្លារ មិនមែន៣០០ដុល្លារនោះទេ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បន្ទាប់ពីមានការសាកសួរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសរកឃើញថា អ្នកស្លាប់បានខ្ចីលុយមេប៉ុស្ដិ៍សំពងជ័យ យកទៅលេងល្បែង ហើយពេលចាញ់ល្បែងក៏សម្រេចចិត្តចងកសម្លាប់ខ្លូនតែម្ដង នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។
សូមអានខ្លឹមសារបំភ្លឺ របស់ស្នងការនគរបាលខេត្តកំពង់ចាម ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖




ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84696-2018-04-20-12-45-55.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា