បង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងថ្នាំញៀនមួយចំនួន
(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ក្រាបករណីគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការបង្ក្រាបទាំង២ករណីនេះ ដោយប្រើប្រាស់វិធានញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ ឡូ ធារ៉ា អាយុ២៤ឆ្នាំ នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ (ជនសង្ស័យនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧), ទី២៖ឈ្មោះ នី ឆេង អាយុ២៥ឆ្នាំ, ទី៣៖ឈ្មោះ ភ័្តស ផេង អាយុ២២ឆ្នាំ ទាំងពីរនាក់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ, ទី៤៖ឈ្មោះ គុំ គន្ធា អាយុ៣០ឆ្នាំ នៅភូមិដំណាក់ស្នាយ ឃុំដំណាក់ស្នាយ ស្រុកកងមាស, ទី៥៖ឈ្មោះ ជ ស៊ុយទ្រី អាយុ២៦ឆ្នាំ នៅភូមិតា សែន ឃុំសូទិព្វ ស្រុកជើងព្រៃ និងទី៦៖ឈ្មោះ សេង គឹមស៊ាង អាយុ២៥ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំសំពង់ជ័យ ស្រុកព្រៃឈរ។

ក្រោយការបង្ក្រាបកម្លាំងនគរបាលជំនា្ម ដកហូតបានថ្នាំញៀន០៧កញ្ចប់ (ធំ០២កញ្ចប់ និងតូច០៥កញ្ចប់) និងទូរស័ព្ទដៃ០៤គ្រឿង ម៉ូតូ០២គ្រឿង៕

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84830-2018-04-22-14-11-18.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា