ករណីប្រធានគ្រប់គ្រងផ្សារកុងទីន័រ នៅក្រុងសៀមរាប វាយអ្នករើសអេតចាយផ្អើលពេញ Facebook ត្រូវសមត្ថកិច្ចហៅមកបញ្ចប់រឿងដោយភាពស្និតស្នាល
(សៀមរាប)៖ ករណីប្រធានគ្រប់គ្រងផ្សារកុងទីន័រ នៅក្រុងសៀមរាប ខេត្តសៀមរាប វាយអ្នករើសអេតចាយផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្សារកុងទីន័រ តាមបណ្តោយផ្លូវហ្សាដឺហ្គូល ខាងកើតស្តាតចាស់ ជាប់សណ្ឋាគារសូហ្វីថែលអង្គរ ទល់មុខសណ្ឋាគារតារាអង្គរ ក្រុងសៀមរាប ផ្អើលពេញ Facebook នោះ ត្រូវសមត្ថកិច្ចបានហៅភាគីទាំង២ មកបញ្ចប់បញ្ហាប្រកបដោយភាពស្និតស្នាល និងមនោសញ្ចាតនា។

ការសម្របសម្រួលបញ្ចប់រឿងនេះ ធ្វើឡើងដោយមានការណែនាំពី លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរទទួលផែនព្រហ្មទណ្ឌ សហការលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បើកការស៊ើបអង្កេតរកហេតុផលជាក់ស្តែង នៃករណីនេះ។
មន្ដ្រីនគរបាលខេត្តសៀមរាប បានរៀបរាប់ថា ជាលទ្ធផលកម្លាំងបានធ្វើការស្រាវជ្រាវរកឃើញកន្លែងកើតហេតុ និងកោះហៅ ជនដែលមានការសង្ស័យពាក់ពន្ធ័ មកបំភ្លឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

មុនពេលកើតហេតុ នៅចំណុចផ្សារកុងទីន័រ តាមបណ្តោយផ្លូវហ្សាដឺហ្គូល ខាងកើតស្តាតចាស់ ជាប់សណ្ឋាគារសូហ្វីថែលអង្គរ ទល់មុខសណ្ឋាគារតារាអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង ក្រុងសៀមរាប បុរសម្នាក់ឈ្មោះ ណាំ ហោ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរដើររើសអេតចាយ បានជិះកង់ទាំងស្រវឹងស្រា ហើយចូលទៅអង្គុយបន្ទរបង់ (បត់ជើងធំ) នៅខាងមុខការិយាល័យធ្វើការ បុគ្គលិកផ្សារសៀមរាប ខនធែនន័រ ណាយម៉ាកឃីត ពេលនោះឈ្មោះ សយ សោភណ្ឌ័ ហៅប៊ី អាយុ៣៨ឆ្នាំ មុខរបរជាប្រធានគ្រប់គ្រោងផ្សារ បានឃើញហើយស្រែកជេរ ឈ្មោះ ណាំ ហោ ដោយខឹងឈ្មោះ សយ សោភណ្ឌ័ ក៏បានរើសយកកំណាត់ឈើ ដែលនៅក្បែរកន្លែងកើតហេតុ វ៉ៃទៅលើឈ្មោះ សយ សោភ័ណ្ឌ ត្រូវផ្នែកខ្នងមួយដំបង ឈ្មោះ សយ សោភ័ណ្ឌ ក៏បានវ៉ៃតបតរ និងស្រែកជេរ ទៅលើឈ្មោះ ណាំ ហោ ដោយឲ្យបុរសម្នាក់ទៀតឈ្មោះ ស៊ី សាវឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាសន្តិសុខ ឈរកាន់ទូរសព្ទ័របស់ខ្លួន ថតជាវិដេអូឃ្លីប ទុកផងដែរ។

ដោយឈឺបត់ជើងធំ ហើយស្រវឹងស្រាផង នឹងត្រូវគេវាយទាត់ធាក់ទៀតផងនោះ ឈ្មោះ ណាំ ហោ បានដួលដេកទៅលើដី ដោយឃើញដូចច្នោះ ឈ្មោះ សយ សោភ័ណ្ឌ ក៏បានឲ្យលុយចំនួន៥ម៉ឺនរៀល ទៅឈ្មោះ ស៊ី សាវឿន និងសន្តិសុខម្នាក់ទៀត ដើម្បីហៅរ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកឈ្មោះ ណាំ ហោ និងកង់មួយគ្រឿង ទៅមន្ទីពេទ្យ ក៏ប៉ុន្តែពេលទៅដល់ចំណុចរង្វង់មូលព្រះរាជដំណាក់ ឈ្មោះ ណាំ ហោ ក៏បានស្រែកប្រាប់អ្នកបើករ៉ឺម៉កម៉ូតូឲ្យឈប់ ហើយគាត់ក៏បានលើកកង់ ដែលនៅលើរ៉ឺម៉កចុះ ហើយឡើងជិះកង់ចេញទៅបាត់ទៅ។

លោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅចំពោះមុខមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប អ្នកដែលមានវត្តមាន នៅក្នុងហេតុការណ៍នេះ បានឆ្លើយបំភ្លឺដំណើររឿង មានភាពស្របប្រហាក់ប្រហែលគ្នា ដូចបានរៀបរាប់ខាងលើ ដោយឡែក ឈ្មោះ ណាំ ហោ និងឈ្មោះ សយ សោភ័ណ្ឌ ក៏មិនព្រមដាក់ពាក្យបណ្តឹង ប្តឹងគ្នាទៅវិញទៅមកនោះទេ។

ពាក់ព័ន្ធនឹងករណីហិង្សានេះដែរ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ក៏បានណែនាំ និងអនុញាតឲ្យមានការធានាភាគីទាំងសង្ខាង ត្រឡប់ទៅលំនៅស្ថានវិញជាបណ្តោះអាសន្ន។ ចំណែកឯសំណុំរឿង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាង និងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏សូមការអធ្យាស្រ័យ ចំពោះការយឺតយ៉ាវបកស្រាយជូនមហាជន ពីព្រោះករណីនេះគ្មានពាក្យបណ្តឹង ហើយឈ្មោះ ណាំ ហោ នេះមិនមានអ្នកណាស្គាល់ទីលំនៅរបស់គាត់៕


ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84826-2018-04-22-11-46-33.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា