ប្រធានាធិបតីបារាំងទទូចឲ្យសហរដ្ឋអាមេរិកបន្តវត្តមានក្នុងស៊ីរីទោះបីជាមិនមានក្រុមភេរវករក៏ដោយ

769 Views
April 23, 2018

បន្ទាប់ពីបានបើកការវាយប្រហារទៅលើប្រទេសស៊ីរី និងចោទប្រកាន់ថា រដ្ឋាភិបាលមួយនេះបានប្រើប្រាស់អាវុធគីមី លោកប្រធានាធិបតីបារាំង Macron បានទទូចទៅកាន់សម្ព័ន្ធមិត្តអាមេរិកឲ្យបន្តឈរជើងនៅក្នុងប្រទេសនេះ ទោះបីជាមិនមានក្រុមភេរវករក៏ដោយ។

 

 

ការលើកឡើងទទូចទៅកាន់សហរដ្ឋអាមេរិករបស់លោប្រធានាធិបតីបារាំង គឺបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ Fox News ដែលលោកក៏បានចោទប្រកាន់កាន់ថាក្រុមភេរវករ Daesh នៅក្នុងប្រទេសស៊ីរី ជាអ្នកគំរាមគំហែងសន្តិសុខនៅក្នុងតំបន់។

 

 

នៅក្នុងកិច្ចសម្ភាសន៍ដដែលលោក Macron បន្ថែមថា៖ “ ពួកយើងនឹងកសាង ប្រទេសស៊ីរីសាជាថ្មី ហើយរបបផ្តាច់ការរបស់លោក Assad នឹងត្រូវបានបញ្ចប់ក្នុង សង្គ្រាមនាពេលឆាប់ៗ”

 


ទោះបីជាមានការលើកឡើងរបស់លោកប្រធានាធិបតីបារាំងគាំទ្រការវាយប្រហារប្រទេសស៊ីរីយ៉ាងណាក្តី ក៏ប៉ុន្តែគណបក្សប្រឆាំងដែលមានលោកស្រី Le pen ជាប្រធាន បានរិះគន់ផងដែរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក Macron ដោយក្នុងនោះលោកស្រីបញ្ជាក់ថាការចូលរួមវាយប្រហារទៅលើស៊ីរីជាមួយ សហរដ្ឋអាមេរិក និងអង់គ្លេសគឺជារឿងមួយដ៏គ្មានប្រយោជន៍ដែលលោក Macron បានធ្វើ។

 

 

បញ្ជាក់ថារហូតមកទល់នឹងពេលនេះគឺមានមីស៊ីចំនួន ១០៣ ហើយដែលបាញ់ចេញ ដោយ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តទៅលើប្រទេសស៊ីរី ហើយក្នុងនោះ មីស៊ីលចំនួន ៧១ ត្រូវបានរាំងស្កាត់ដោយប្រព័ន្ធការពារមីស៊ីលស៊ីរី៕

 

 

 

 

Facebook Comment

Related Articles