ខ្លាំងបាត់ លើកនេះប៉ូលីសកូរ៉េខាងត្បូងចេញមុខបាតុកម្មប្រឆាំង ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក
ក្រុមមន្រ្តីប៉ូលីសនៅក្នុងតំបន់ Gyeongbuk ប្រទេសកូរ៉េខាងត្បូងបាននាំគ្នាចេញ ធ្វើបាតុកម្ម ប្រឆាំងនឹងការតម្លើងប្រព័ន្ធការពារមីស៊ីល THADD នៅក្នុងប្រទេស កូរ៉េខាងត្បូងនេះបើយោងតាមរយៈសេចក្តីរាយការណ៍របស់សារព័ត៌មាន Spunik បង្ហាញឲ្យដឹង។

នៅក្នុងសេចក្តីរាយការណ៍ដដែលបន្តថា យ៉ាងហោចណាស់មានប៉ូលីសចំនួន ២០០ នាក់ បាននាំគ្នាធ្វើបាតុកម្មបិទស្ពានក្នុងស្រុក Seongju ដោយមិនឲ្យមានការដឹក ជញ្ជូនសម្ភារៈសម្រាប់តម្លើងប្រព័ន្ធការពារមីស៊ីលឆ្លងកាត់តាមស្ពាន។

ការចេញធ្វើបាតុកម្មប្រឆាំងនឹងប្រព័ន្ធការពារមីស៊ីល THADD របស់អាមេរិក យកមកតម្លើងនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺបានកើតឡើងក្រោយពីមានការប្រកាសពីការដឹកជញ្ជូនសម្ភារៈឆ្លងកាត់តាមតំបន់មួយចំនួនដើម្បីយកទៅធ្វើការតម្លើង ស្របពេលដែលប្រជាជនកូរ៉េមិនពេញចិត្តនឹងប្រព័ន្ធការពារនេះទេ។

បញ្ជាក់ថាការតម្លើងប្រព័ន្ធការពារមីស៊ីល THADD នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺបានកើតឡើង បន្ទាប់ពីមានបញ្ហាតានតឹងរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើងដោយក្នុងនោះកូរ៉េខាងជើងបានធ្វើការគំរាមវាយប្រហារដោយមីស៊ីលមកលើតំបន់មួយចំនួនរបស់កូរ៉េខាងត្បូង។

យ៉ាងណាមិញក្រោយការសម្រេចចិត្តតម្លើងគឺប្រជាជនកូរ៉េខាងត្បូងបានរិះគន់យ៉ាងខ្លាំងដោយសារតែវាបានបង្ករជាផលប៉ះពាល់ទៅលើជំនួញរបស់គេដោយក្នុងនោះ ក្រុមអ្នកវិនិយោគចិនបានសម្រេចដកភាគហ៊ុនរបស់គេត្រលប់ទៅវិញ៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា