ទេសចរណ៍បរទេស ២ នាក់ខ្មាសអ្នកស្ម័គចិត្តសម្រួលចរាចរណ៍ដោយសារ តែគ្រឿងស្រវឹង
អ្នកស្ម័គ្រចិត្តស្រួលចរាចរណ៍ម្នាក់នៅក្នុងប្រទេសថៃកំពុងតែទទួលបានការកោតសរសើរខ្លាំង បន្ទាប់ពីរូបលោកបានព្យាយាមរារាំងជនបរទេស ២ នាក់ដែលជា ទេសចរណ៍មកកំសាន្តនៅក្នុងតំបន់ ប៉ាតាយ៉ាដែលធ្វើដំណើរដោយម៉ូតូស្ថិតក្នុង ស្ថានភាពស្រវឹង។

នៅក្នុងវីឌីអូដែលប្តឲឥរជាជនថៃចែករំលែកតៗគ្នាគឺអ្នកស្មគ្រចិត្តរូបនោះបាន បានប្រទាញប្រទង់ដោះយកសោរម៉ូតូពីជនបរទេសទាំង ២ នាក់ បន្ទាប់ពីពួកគេ ទាំង ២ កំពុងតែឈប់រង់ចាំភ្លើងខៀវក្នុងសផាពស្រវឹងខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីដកយកសោរម៉ូតូហើយ ក៏ពុំមានការប៉ះទង្គិច អ្វីកើតឡើងដែរ ពោលគឺអ្នកស្ម័គ្រចិត្តរូបនោះបានពន្យល់ណែនាំ និងហានិភ័យ នៃគ្រោះថ្នាក់ដែលអាចកើតមានស្របពេលបើកបរក្នុងស្ថានភាពស្រវឹង។

ចំពោះសកម្មភាពអ្នកស្ម័គ្រចិត្តរូបនេះត្រូវបានពលរដ្ឋថៃដែលនៅក្បែរនោះថតយក ហើយធ្នកស្ម័គ្រចិត្តរូបនោះក៏បានទទួលការកោតសរសើរពីស្នាដៃរបស់លោក ពីសំណាក់មេប៉ូលីសចរាចរណ៍ថៃ និងមហាជនជាច្រើនផងដែរ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា