កូនក្រមុំថ្លើមពាសមេឃ ប្រព្រឹត្តរឿងមួយដែលគេនឹកស្មានមិនដល់… (ទស្សនាវីដេអូ)
មង្គលការជាបំណងរបស់គូកំលោះក្រមុំគ្រប់រូប ដែលតែងស្រមៃចង់បាន ប៉ុន្តែរឿងជាក់ស្តែងមួយដែលគូស្នេហ៍ ឈានមកដល់ថ្ងៃរៀបមង្គលការទៅហើយ បែរជាជួបរឿងស៊យមិននឹកស្មានដល់… ក៏បញ្ឈប់ពិធីអាវាហ៍វិវាហ៍ជាបន្ទាន់ ។

ព័រ៌មានពីបរទេសចុះផ្សាយថា ថ្មីៗនេះមានរឿងដ៏គួរឲ្យសោកសង្រេងចំពោះគូអាពាហ៍ពិពាហ៍មួយគូ ស្ថិតនៅស្រុកថៃចូវ មណ្ឌលចឺជៀង ប្រទេសចិន ក្រោយពីឃើញរូបថត Pre-Wedding របស់កូនក្រមុំនៅលើគ្រែជាមួយ ជាងថត ធ្វើឲ្យកូនកំលោះធ្លាក់ថ្លើមប្រមាត់ដល់ដី ក្រោធខ្លាំងណាស់ ក៏ប្រកាសលែងរៀបការភ្លាមៗតែម្តង ហើ់យថែមទាំងយករូប Pre-Wedding ទាំងនោះ ទៅផុសលើហ្វេសប៊ុករបស់ខ្លួនទៀតផង រហូតពេលនេះធ្វើឲ្យ រឿងនេះក្កាយជារឿងក្តៅគគុកនៅប្រទេសចិន ។

ក្រុម Page ជាងថតនៅក្នុង “WeChat” និយាយថា កូនក្រមុំក្លាហាន ហ៊ានទុករូប Pre-Wedding «សិច» ទាំងនេះទៅទុក ដោយមិនខ្លាចញាតិមិត្តដឹង ពិសេសកូនកំលោះតែម្តង ទើបបណ្តាលឲ្យកូនកំលោះខឹងខ្លាំង ក៏យករូបអាសអាភាស រួមទាំងឃ្លីបអនាចារជាមួយជាងថត ទៅផុសលើហ្វេសប៊ុក ឲ្យសង្គមអនឡាញបានឃើញទូទៅតែម្តង ។

អ្នកនិយមលេងអ៊ិនធឺណិតជាច្រើនបាន ខមិន រិះគន់ និង និង វិភាគថា «កូនក្រមុំស្រវឹងស្រា ឬ មួយក៏ត្រូវរ៉ូវគ្នា? ហេតុអ្វីក៏ធ្វើបែបនេះ? » ។ តែក៏មានអ្នក ខមិន ផ្ទុយថា «គ្មានស្រីណាទៅឆ្កួតធ្វើបែបនេះទេ ជិតដល់ថ្ងៃរៀបការទៅហើយ មិនដែលនរណាធ្វើអ៊ីចឹង !! ជារឿងក្លែងក្លាយទេហ្អី?!? ទោះយ៉ាងណាសង្គមមេឌាបានឲ្យយោបល់ថា មិនគួរយករឿងអ៊ីចឹងមកផ្សព្វផ្សាយជាសាធារណៈដូច្នេះទេ ។ រឿងបែបនេះធ្លាប់កើតឡើងពិត នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីយូរឆ្នាំមុន ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា