នាវាផ្ទុកយន្តហោះចម្បាំងដំបូងផលិតក្នុងប្រទេសចិនទម្លាក់ក្នុងសមុទ្រ ក្នុងសប្តាហ៍នេះ

1885 Views
April 24, 2018
Tags:

តាមរយៈសេចក្តីរាយការណ័ព័ត៌មានជាតិរបស់ប្រទេសចិនបានឲ្យដឹងថានាវាផ្ទុកយនតហោះចម្បាំងដ៏ធំរបស់ប្រទេសចិននឹងត្រូវទម្លាក់ទៅក្នុងសមុទ្រនៅក្នុងសប្តាហ៍នេះ ក្រោយក្រុមអ្នកជំនាញក្នុងប្រទេសចិនចំណាយពេលផលិតអស់រយៈពេល ជាងមួយឆ្នាំរួចមក។

 

យោងតាមរយៈសារព័ត៌មាន South China Morning Post បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងដែនឹងទម្លាក់ចូលទៅក្នុងសមុទ្រជាលើកដំបូងគឺប្រភេទ 001A ហើយវានឹងត្រូវបានយកទៅប្រើជាលើកដំបូងនៅក្នុងសមយុទ្ធ ដែលនឹងធ្វើឡើងនៅក្នុងតំបន់​Liaoning និងតំបន់សមុទ្រលឿងផងដែរ។

 

 

បញ្ចាក់ថានេះជានាវាផ្ទុកយន្តហោះចម្បាំងទីមួយហើយដែលប្រទេសចិនផលិតដោយខ្លួនឯង ដោយកន្លងមកប្រទេសចិនបានចំណាយថវិការជាតិរបស់ខ្លួននាំនាវា ផ្ទុកយន្តហោះចម្បាំងពីប្រទេសរុស្ស៊ី ហើយតកងកម្លាំងចិនរំពឹងថាវាជាផ្នែកមួយនៃ ការពង្រីកសក្តានុពលនៃកងយោធាជើងទឹករបស់ប្រទេសចិនផងដែរ៕

 

 

 

 

Tags:

Facebook Comment

Related Articles