Kim Jong-un បង្ហាញអារម្មណ៍សោកសៅខ្លាំងក្រោយទេសចរណ៍ស្លាប់ ជាច្រើននាក់

712 Views
April 24, 2018

មេដឹកនាំប្រទេសកូរ៉េខាងជើង Kim Jong-un បានបង្ហាញអារម្មណ៍សោកសៅ យ៉ាងខ្លាំងក្រោយភ្ញៀវទេសចរចិនចំនួន ៣២ នាក់ រួមជាមួយនឹង ជនជាតិ កូរ៉េខាងជើងចំនួន ៤ នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ឡាន ក្រុងបុកគ្នានៅក្នុងខេត្ត Hwanghae ផាគខាងជើង។

 

ជាមួយគ្នានេះតាមរយៈសារព័ត៌មាន KCNA របស់កូរ៉េខាងជើងគឺបាន ឲ្យដឹងថាលោក Kim បានចុះទៅសួរសុខទុកអ្នករងរបួសនៅក្នុងហេតុការណ៍ ក្នុងមន្ទីពេទ្យដោយផ្ទាល់ផងដែរ។

បន្ទាប់ពីបង្ហាញសញ្ញាបោះបង់កម្មវិធីនុយក្លេអ៊ែររួចមក ប្រមុខដឹកនាំ រដ្ឋកូរ៉េខាងជើង ហាក់មិនសូវមាមាញឹកនឹងការឃ្លាំមើលមីស៊ីលតទៅទៀតនោះទេ ដោយលោកបានបង្ហាញទៅកាន់ពិភពលោកពីចិត្តមេត្តាធម៌របស់ខ្លួន ដោយក្នុងនោះគឺចាប់ផ្តើមទៅលើទេសចរណ៍ប្រទេសចិនដែលជាដៃគូរជំនួញដ៏ធំរបស់ប្រទេសមួយនេះ៕

 

Facebook Comment

Related Articles