ចេះតែមានម៉ងក្មេងប្រុសអាយុ ១២ ឆ្នាំមកកាន់កោះបាលីម្នាក់ឯង ក្រោយគ្រួសារមិនមកជាមួយ
ប៉ូលីសនៅក្នុងប្រទេសអូស្រ្តាលីកំពុងតែពិនិត្យឡើងវិញនូវករណីក្មេងប្រុស វ័យ ១២ ឆ្នាំជនជាតិអូស្រ្តាលីម្នាក់បានហោះហើរមកកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ីតែម្នាក់ឯងដែលវាបានបង្ករជាការភ្ញាក់ផ្អើល។

តាមរយៈសម្តីរបស់ក្រុមគ្រួសារក្មេងប្រុសបានឲ្យដឹងថា គ្រួសាររបស់គេទាំងអស់គ្នា បានគ្រោងធ្វើដំណើរកំសាន្តនៅក្នុងកោះបាលី ក៏ប៉ុន្តែពួកគេបានលុបវា ចោលទៅវិញ ដោយជ្រើសយកកន្លែងផ្សេងជំនួស។

បន្ទាប់មកក្មេងប្រុសវ័យ ១២ ឆ្នាំ ត្រូវបានក្រុមគ្រួសារប្រកាសពីដំណឹងបាត់ខ្លួន ក្រោយការលុបចោលគ្រោងការណ៍ទៅកាន់កោះបាលីបានចំនួន ៩ ថ្ងៃ និងបាន តាមស្វែងរកគេគ្រប់ទីតាំងដូចជាសាលារៀនជាដើម។ រហូតដល់ថ្ងៃទី ១៧ ខែ មិនាប៉ូលីសឥណ្ឌូនេស៊ីបានរកឃើញក្មេងប្រុសម្នាក់នេះ នៅលើកោះ បាលី បន្ទាប់ពីការសាកសួរគឺក្មេងប្រុសបានប្រាប់ថា គេបាន ប្រើប្រាស់ លិខិតឆ្លងដែន និងកាតសិស្សរបស់ខ្លួនដើម្បីមកកាន់កោះបាលី។

បញ្ជាក់ថាក្រោយការរកឃើញកូនប្រុសវ័យ ១២ ឆ្នាំវិញ ឪពុកម្តាយរបស់គេបាន បង្ហាញអារម្មណ៍ស្រឡាំងកាំង មិនយល់ថាហេតុអ្វីបានជាកូនរបស់ពួកគេអាច ឆ្លងដែនបានយ៉ាងស្រួលៗបែបនេះ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា