ចំណាំម៉ាកផងបងប្អូន! តារាថៃ៥៦នាក់នឹងត្រូវប៉ូលីសកោះហៅ ពីរឿងជួយផ្សព្វផ្សាយគ្រឿងសម្អាងម៉ាកក្លែងក្លាយមួយនេះ!

1573 Views
April 24, 2018

យោងតាមកាសែតបាងកកប៉ុស្ដិ៍បានឲ្យដឹងថា ប៉ូលីសថៃនឹងត្រៀមធ្វើការកោះហៅសាកសួរ តារាៗល្បីចំនួន៥៦នាក់ និង តារានៅលើបណ្ដាញសង្គមជាច្រើននាក់ទៀត ពីរឿងដែលពួកគេបានជួបផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងដែលមានម៉ាក Magic Skin។

 

 

 

 

 

ម៉ាក Magic Skin Co ត្រូវបានគេដឹងថា ជាផលិតផលដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ។ ប៉ុន្ដែ ផលិតផលរបស់ម៉ាកមួយនេះ ត្រូវបានលក់នៅលើទីផ្សារ និង តាមអនឡាញ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានតាំងពីអាហារបំប៉ន និង គ្រឿងសម្អាង។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញថាមានតារាល្បីៗជាច្រើនជួយផ្សព្វផ្សាយផលិតផល Magic Skin នេះ។

 

 

 

 

 

 

 

 

ដូច្នេះហើយទើបខាងប៉ូលីសចង់សួរចម្លើយថា តើតារាទាំងនោះគ្រាន់តែត្រូវបានក្រុមហ៊ុនជួលឲ្យជួយផ្សព្វផ្សាយ ឬ ក៏ពួកគេពាក់ព័ន្ធនឹងរបររកស៊ីនេះដែរ។ ក្នុងនោះ ផលិតផលប្រមាណ២៦៦ ត្រូវបានផ្អាកមិនឲ្យដាក់លក់ ក្រោយពីអតិថិជនជាច្រើនបានរាយការណ៍ពីផលប៉ះពាល់ ដូចជា បេះដូងដើរញាប់ ញ័រដៃ ជាដើម។

 

 

 

ចំណែកឯអ្នកពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ាក Magic Skin នេះចំនួន៨នាក់ កំពុងតែត្រូវប៉ូលីសចាប់ខ្លួនហើយពីបទបោកប្រាស់។ ដូច្នេះ សូមប្រយ័ត្នផង មេត្តាកុំទិញនិងប្រើប្រាស់ផលិតផលម៉ាក Magic Skin របស់ថៃនេះឲ្យសោះ ដើម្បីសុខភាពនិងសុវត្ថិភាព៕

 

ប្រភព៖ https://www.bangkokpost.com/news/general/1451098/celebrities-next-in-line-for-glowing-magic-skin-reviews

 

Facebook Comment

Related Articles