ប្រព័ន្ធរាំងស្កាត់មីស៊ីលរុស្ស៊ីបានទប់ស្តាក់មីស៊ីលដែលបាញ់លើមូលដ្ឋានខ្លួនក្នុងប្រទេសស៊ីរី

551 Views
April 25, 2018

ប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់ដែលមានបំណងបាញ់សំដៅមកលើមួលដ្ឋានទ័ពរបស់ខ្លួននៅក្នុងតំបន់ Hmeimim ប្រទេសស៊ីរី នេះបើយោងតាមការបញ្ជាក់ពីមេបញ្ជាការប្រចាំមូលដ្ឋានបង្ហាញទៅកាន់សារព័ត៌មានរុស្ស៊ី។

 

 

 

 

នៅក្នុងនោះដែរអ្នកនាំពាក្យប្រចាំមូលដ្ឋានបានបង្ហាញឲ្យដឹងថាក្នុងការប៉ុនប៉ង វាយប្រហារមិនបានសម្រេចមកលើមូលដ្ឋានអាកាសរុស្ស៊ីនេះ មិនបានបំផ្លាញអ្វី ឬធ្វើឲ្យកងកម្លាំងណាម្នាក់ទទួលរងរបួសឡើយ ហើយជារឿយៗមូលដ្ឋានមួយនេះ ត្រូវបានសត្រូវលបវាយប្រហារជាញឹកញាប់ផងដែរ។

 

 

យ៉ាងណាមិញប្រព័ន្ធការពារមីស៊ីល RS-S1 របស់រុស្ស៊ីបានបង្ហាញមុខងារ យ៉ាងឥតខ្ចោះ ក្នុងការការពារមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅក្នុងមូលដ្ឋានរបស់គេ។

 

 

 

 

បញ្ជាក់ថាមូលដ្ឋានអាកាស Hmeimim គឺជាមូលដ្ឋានមួយក្នុចំណោម មូលដ្ឋានអាកាសទាំង ២ របស់ប្រទេសរុស្ស៊ីដែលមាននៅក្នុងប្រទេសស៊ីរី៕

 

 

 

 

ប្រភព៖ Sputnik

Facebook Comment

Related Articles