អុញនោះ! បុរសម្នាក់នេះថាខ្លួនជាចៅបង្កើត Hitler ពេលនេះកំពុងពិនិត្យ DNA ហើយ
បុរសម្នាក់ដែលអះអាងថាខ្លួនគឺជាចៅប្រុសរបស់មេដឹកនាំផ្ដាច់ការដ៏ល្បីល្បាញ Adolf Hilter ពេលនេះកំពុងតែត្រូវបានគេយក DNA ទៅវិភាគហើយ ដើម្បីផ្ទៀងលទ្ធផលថា DNA របស់អ្នកទាំងពីរពិតជាត្រូវគ្នា ហើយជាសាច់ឈាមបង្កើតមែនឬមិនមែន។


បុរសឈ្មោះ Philippe Loret គឺជាជាងជួសជុលបំពង់ទឹក នៅប្រទេសបារាំង ដែលមានអាយុ៦២ឆ្នាំទៅហើយ។ ចំណែកមូលហេតុដែលោកហ៊ានអះអាងថា លោកជាប់សាច់ឈាមជាមួយនឹងមេដឹកនាំ Adolf Hitler ព្រោះតែលោកច្បាស់ថា លោកយាយរបស់លោកឈ្មោះ Charlotte Lobjoie មានទំនាក់ទំនងស្នេហាជាមួយនឹង Hitler នៅពេលដែល Hitler ធ្លាប់ជាស្នងការអាល្លឺម៉ង់ ហើយត្រូវបញ្ជូនមកបារាំង នៅឆ្នាំ១៩១៦។ ឪពុករបស់លោកផ្ទាល់ ក៏ធ្លាប់ប្រកាសប្រាប់កូនៗទាំងអស់ថា លោកតារបស់ពួកគេជា Adolf Hitler ដែរ។ កាលដែលស្រឡាញ់គ្នា Hitler គឺគូស្នេហ៍ដ៏ល្អម្នាក់ ហើយធ្វើល្អចំពោះលោកយាយរបស់លោកណាស់។


ពេលនេះប៉ុស្ដិ៍ទូរទស្សន៍រុស្ស៊ី កំពុងតែយក DNA របស់លោកទៅវិភាគជាមួយនឹង DNA ដែលនៅសេសសល់របស់ Hitler រួមមានឆ្អឹមថ្កាម និង លលាដ៍ក្បាល ដែលស្ថិតនៅប្រទេសរុស្ស៊ី។ លោក Philippe បានទទូចអង្វរឲ្យប៉ុស្ដិ៍ទូរទស្សន៍នោះជួយលោកផង។ ប្រសិនបើធ្វើតេស្ដហើយ មិនឃើញ DNA ដូចគ្នា លោកក៏មិនដឹងធ្វើយ៉ាងណាដែរ។ ប៉ុន្ដែ លោកនៅតែចង់ដឹងការពិតថា នរណាជាលោកតាបង្កើតរបស់លោក។ យ៉ាងណាមិញ លលាដ៏ក្បាលដែលនៅសល់របស់ Hitler មានអ្នកវិភាគគិតថា មិនមែនជាលលាដ៏ពិតប្រាកដរបស់លោកនោះទេ។ ដូច្នេះយើងមានតែរង់ចាំមើលលទ្ធផល DNA ទាំងអស់គ្នា៕




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា