លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន, សមត្ថកិច្ចកម្ពុជាកំពុងទំនាក់ទំនងដើម្បីសុំនាំខ្លួនមកទីក្រុងភ្នំពេញ
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩-១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចរបស់ថៃបានចាប់ឃាត់ខ្លួន លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ដែលមានវត្តមាននៅក្នុងទឹកដីថៃ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃនេះ។

មន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជាដដែលរូបនោះ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងទំនាក់ទំនងទៅកាន់អាជ្ញាធរថៃ ដើម្បីនាំខ្លួនលោក សម សេរី មកកាន់ក្រុងភ្នំពេញ។
តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះបានឲ្យដឹងថា «លោក សម សេរី បានផ្ញើសារអ៉ីមែលមកកាន់អាស៊ីសេរីមុនការចាប់ខ្លួនថា សមត្ថកិច្ចថៃបានឃាត់ខ្លួនលោក នៅពេលលោកកំពុងបន្តទិដ្ឋាការស្នាក់នៅក្នុងប្រទេសថៃ។ មនុស្សជំនិតរបស់លោក សម សេរី ម្នាក់សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថាលោក សម សេរី ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅឃុំខ្លួន នៅមន្ទីរឃុំឃាំងមួយកន្លែងនៅក្នុងទីក្រុងបាងកកហើយ»។

សូមជំរាបថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុត មិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/85180-2018-04-25-15-06-07.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា