Trump និង Macron ដូចមិនសូវស្រួល! ស្វីតណាស់ អោបផង ថើបផង ហើយកាន់ដៃទៀត! (មានវីឌីអូ)
កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានទទួលស្វាមគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកប្រធានាធិបតីអាមេរិក Donald Trump កំឡុងពេលដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក។



ក្នុងនោះ មហាជននិងសារព័ត៌មានបានចាប់អារម្មណ៍ជាខ្លាំង ចំពោះកាយវិការដ៏ស្និទ្ធស្នាលរវាងកំពូលមេដឹកនាំទាំង២រូប។ កាយវិការទាំងនោះ រួមមាន ការចាប់ដៃគ្នា កាន់ដៃគ្នា ស្វាគមន៍ដោយការអោបថើប ដែលហាក់ដូចជាបង្ហាញឲ្យពិភពលោកដឹងថា ចំណងការទូតរវាងអាមេរិកនិងបារាំងពិតជាស្អិតរមួតនិងរឹងមាំណាស់។



ចំណែកឯពិភពលោកទាំងមូលក៏ដូចគ្នាដែរ កាយវិការជិតស្និទ្ធរបស់មេដឹកនាំពិភពលោក ពិតជាផ្ដល់ក្ដីសង្ឃឹមដ៏ស្រស់បំព្រងថា អ្វីៗនឹងមានភាពល្អប្រសើរឡើង។ យ៉ាងណាមិញ នេះគ្រាន់តែជាកាយវិការដែលយើងអាចឃើញពីសំបកក្រៅ។ នៅក្នុងវាំងននខាងក្នុង គ្មាននរណាដឹងថា តើអ្នកទាំងពីរពិតជាល្អូកល្អើនដូច្នេះដែរទេ? ខណៈដែលមេដឹកនាំទាំងពីរ កំពុងតែពិភាក្សាគ្នាអំពីបញ្ហា អ៊ឺរ៉ង់ និង ស៊ីរី ហើយមិនទាន់មានការឯកភាពជាមួយគ្នានៅឡើយទេ។ ចុះប្រិយមិត្តគិតយ៉ាងម៉េចដែរ តើអាមេរិកនិងបារាំងពិតជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចមែនឬយ៉ាងណា?




តោះទស្សនាវីឌីអូ
https://www.youtube.com/watch?v=hjSaOxavDoc
ប្រភព៖ http://metro.co.uk/2018/04/25/hand-holding-hugs-kisses-highlight-trump-macrons-bromance-7495479/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា