រដ្ឋមន្រ្តីកាបរទេសជប៉ុននៅតែចង់ឲ្យមានការចចារបញ្ចប់នុយក្លេអ៊ែរ

754 Views
April 26, 2018

រដ្ឋមន្រ្តីការបរទេសជប៉ុន Tara Kono និយាយថាជប៉ុននៅតែចង់ឲ្យមាន ការចារដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ប្រទេសអឺរ៉ុង បន្ទាប់ពីសហរដ្ឋអាមេរិក នៅតែបន្តការរិះគន់លើប្រទេសមួយនេះ ដោយមិនព្យាយាមរកដំណោះស្រាយ។

 

 

ជាមួយគ្នានេះដែរក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ NHK លោក Kono បានបង្ហាញជំហរថាប្រទេសជប៉ុននៅតែគាំទ្ររាល់ ដំណោះស្រាយដែលធ្វើ ឡើងជាមួយប្រទេសអឺរ៉ុង។

 

 

យ៉ាងណាមិញការលើកឡើងបង្ហាញជមហរគាំទ្រការចចាររបស់រដ្ឋមន្រ្តីជប៉ុនគឺបានកើតឡើងក្រោយពីសហរដ្ឋអាមេរិកហាក់ដូចជាមិនចង់ចូលរួមដោះស្រាយបញ្ហាជាមួយនឹងទីក្រុង Tehran។

 

 

គួរបញ្ជាក់ថាលោកប្រធានាធិបតី Trump នៅតែបន្តរិះគន់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសអឺរ៉ុងកាលពីឆ្នាំ ២០១៥ ហើយក្នុងនោះកាលពីដើមឆ្នាំ ២០១៨ កន្លងមកនេះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅកាន់ប្រទេសផលិត នុយក្លេអ៊ែរដោយក្នុងនោះក៏មានប្រទេសអឺរ៉ុងផងដែរ៕

 

 

ប្រភព៖ Sputnik

Facebook Comment

Related Articles