ខឹងគេឡើងតំណែងខ្ពស់ជាង សាស្រ្តាចារ្យឥណ្ឌាបំផ្ទុះគ្រាប់បែកក្នុងរោងការ
ប៉ូលីសនៅក្នុងប្រទេសឥណ្ឌាបានធ្វើការចាប់ខ្លួនសាស្រ្តាចារ្យម្នាក់ បន្ទាប់ពីត្រូវ បានប៉ូលីសរកឃើញថាបានជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅក្នុងរោងការកាលពីខែ កុម្ភះកន្លងមកនេះដោយបានសម្លាប់មនុស្ស និងបណ្តាលឲ្យ របួសជាច្រើនរយនាក់។

សាស្រ្តាចារ្យដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា Meher ដែលជាគ្រូបង្រៀន នៅក្នងសកលវិទ្យាល័យមួយក្នុងប្រទេសឥណ្ឌាលើជំនាញវិស្វកម្មអេឡិចត្រូនិច ហើយចំបោះហេតុផលនៃការចាប់ខ្លួនគឺត្រូវបានបង្ហាញឲ្យដឹងថាដោយសារតែ កូនក្រមុំជាមិត្តរួមការងារត្រូវបានគេតម្លើងតំណែងខ្ពស់ជាងខ្លួន។

ក្រោយការបំផ្ទុះរហូតមកទល់នឹងពេលនេះ ប់ូលីសនៅក្នុងប្រទេសឥណ្ឌាបានធ្វើការ សាសួរ មនុស្សប្រមាណជាង ១០០ នាក់មកហើយ ដោយចុងក្រោយបានកំណត់មុខ សញ្ញាចាប់ខ្លួនសាស្រ្តាចារ្យតែម្តង។

បញ្ជាក់ថាកាលពីខែកុម្ភះកន្លងមកនេះរោងការមួយកន្លែងនៅក្នុងប្រទេសឥណ្ឌាបានប្រែក្លាយទៅជាកន្លែងសោកនាដកម្មទៅវិញក្រោយមានការបំផ្ទុះសម្លាប់មនុស្សយ៉ាងច្រើន ដោយក្នុងនោះបន្ទាប់ពីការផ្ទុះដំបូងគេបានសន្និដ្ឋានថាជាករណី ផ្ទុះធុងហ្គាសព្រោះតែភាពធ្វេសប្រហែសរបស់ចុងភៅ។ ក៏ប៉ុន្តែបន្ទាប់ពី ការស៊ើបអង្កេត គេបានរកឃើញថាវាជាការគ្រោងទុកយ៉ាងល្អិតល្អន់ របស់ជនល្មើស៕


ប្រភព៖ BBC
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា