ដឹងអត្ថន័យសារ Kim Jong Un សរសេរផ្ទាល់ដៃក្នុងជំនួបជាប្រវតិ្តសាស្រ្តជាមួយ Moon Jae-In ពិតជារំភើបចិត្ត!

1397 Views
April 27, 2018

ថ្ងៃនេះ ព្រឹិត្តិការណ៍ជាប្រវតិ្តសាស្រ្តដែលពិភពលោកទន្ទឹងរង់ចាំពិតជាបានកើតឡើងមែន នោះគឺជំនួបដំបូងបង្អស់រវាងមេដឹកនាំកូរ៉េខាងជើង Kim Jong Un និង Moon Jae-In ។ មេដឹកនាំទាំងពីរបានចាប់ដៃគ្នា ពោរពេញដោយស្នាមញញឹម។

 

 

 

 

ក្នុងនោះ លោក Kim Jong Un និង Moon Jae-In បានអង្គុយជួបប្រជុំនៅ Peace House ដែលជាទឹកដីកូរ៉េខាងត្បូង ដើម្បីធ្វើការពិភាក្សា។ ភ្លាមៗនោះ លោក Kim Jong Un ក៏បានចារសំណេរនៅក្នុងសៀវភៅក្រាំងមាស អមជាមួយសារយ៉ាងខ្លី ប៉ុន្ដែមានន័យជ្រៅថា៖

 

 

 

 

 

«ប្រវតិ្តសាស្រ្តថ្មីបានចាប់ផ្ដើមពីពេលនេះតទៅ… នៅចំណុចផ្ដើមនៃប្រវត្តិសាស្រ្ត និង សម័យនៃសន្ដិភាព»។

 

 

គ្រានតែសារខ្លីមួយនេះ បានរំលេចនៃអត្ថន័យ គោលបំណងនៃជំនួបជាប្រវត្តិសាស្រ្តនេះទៅហើយ។ ដូច្នេះ ចំពោះកិច្ចពិភាក្សាដែលភាគីទាំងសងខាងព្រមព្រៀងគ្នាយ៉ាងណាទៀតនោះ យើងនឹងចុះផ្សាយជូនប្រិយមិត្តបន្ដទៀត។ តើប្រិយមិត្តមានអារម្មណ៍វិជ្ជមានចំពោះជំនួបនេះដែរឬទេ? ពិភពលោកពិតជាឈានទៅរកសន្ដិភាពពិតមែន? មានតែរង់ចាំមើលទាំងអស់គ្នា៕

 

 

 

 

 

 

ប្រភព៖ https://www.telegraph.co.uk/news/2018/04/26/north-south-korea-meet-historic-peace-talks-neighbours-watch/

Facebook Comment

Related Articles