បងប្អូនកូរ៉េជួបគ្នាជាលើកដំបូង ខណៈសហរដ្ឋអាមេរិកបង្ហាញរូបថត គីងសម្ងាត់ជួប Kim Jong-un

954 Views
April 27, 2018

សេតវិមានសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump បានបង្ហាញរូបថតរបស់លោក Mikle Pompeo ដែលជាបេសសកជន សម្ងាត់របស់ខ្លួន ដែលបានទៅជួបជាមួយនឹងលោក Kim Jong-un កាលបីពេលថ្មីៗនេះ។

 

 

ការបង្ហាញរូបភាពនៃកិច្ចប្រជុំសម្ងាត់រវាងបេសកជនសហរដ្ឋអាមេរិក និងមេដឹកនាំកូរ៉េខាងជើងគឺបានធ្វើឡើងកាលពីម្សិលមិញ ស្របពេលដែល មេដឹកនាំកូរ៉េខាងជើង Kim Jong-un ត្រូវជួបជាមួយនឹងប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae-in។

 

 

បញ្ជាក់ថាការចាប់ដៃរវាងមេដឹកនាំប្រទេសកូរ៉េខាងត្បូងជាមួយនឹងកូរ៉េខាងជើង គឺជាការបង្ហាញសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ ខណៈដែលកន្លងមកបញ្ហា នៅក្នុង ឧបទ្វីបមួយនេះបានក្លាយទៅជាក្តីកង្វល់យ៉ាងខ្លាំងសម្រាប់ពិភពលោក៕

 

 

 

 

Facebook Comment

Related Articles