Moon Jae-in ក្លាយជាវីរៈបុរសផ្សះផ្សាឧបទ្វីបកូរ៉េ ខណៈដែល អតីត ប្រធានាធិបតីចាស់អ្នកទោស

1037 Views
April 27, 2018

ក្រោយការអន្ទងចិត្តមេដឹកនាំកូរ៉េខាងជើងមកកាន់តុចរចាតាមការសន្យាមុន ក្លាយជាប្រធានាធិបតីពេញលេញ ពេលនេះលោក Moon Jae-in ដែលជា ប្រធានាធិបតី កូរ៉េខាងត្បូង កំពុងតែក្លាយទៅជាវីរៈបុរសផ្សះផ្សានៅ ក្នុងឧបទ្វីបកូរ៉េ។

 

 

 

យ៉ាងណាមិញខណៈដែលលោក Moon កំពុងតែក្លាយជាវីរៈបុរសសម្រាប់ ប្រជាជាតិកូរ៉េ ក៏ប៉ុន្តែអតីតប្រធានាធិបតីចាស់ Park Geun-hye វិញ កំពុងតែ ស្ថិនៅក្នុងពន្ធធនាគារក្នុងនាមជាអ្នកទោសទៅវិញ។

 

 

 

 

នៅក្នុងនោះដែរភាពអាម៉ាសរបស់លោកស្រី Park គឺការកាត់ទោសរបស់ តុលាការកូរ៉េខាងត្បូង សម្រេចឲ្យលោកស្រី ជាប់ពន្ធធនាគារចំនួន 24 ឆ្នាំ ក្រោយពីបទចោទប្រកាន់បំពានអំណាច និងប្រព្រឹត្តិអំពើរពុករលួយ កាលពីនៅកាន់តំណែង។

 

 

 

 

បញ្ជាក់ថាភាពជោគជ័យរបស់ Moon Jae-in ក្នុងការនាំយកលោក Kim Jong-un មកកាន់តុចរចាបានធ្វើឲ្យប្រធានាធិបតីរូបនេះជាប់ឈ្មោះនៅក្នុងប្រវត្តិសាស្រ្តសម្រាប់ជាគំរូសន្តិភាពនៃប្រជាជនកូរ៉េ ស្របពេលដែលលោក Kim Jong-un បានបង្ហាញពីតំរុយក្នុងការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលបាន ខិតខំអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕

 

 

អត្ថបទដោយ៖ វិសាល

Facebook Comment

Related Articles